ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្មេងឈាមរាវ ០៣នាក់ ក្នុងចិត្តពុះកញ្ច្រោល ដូចភ្លើងចំបើង.! គ្រាន់តែមើលមុខ និង មើលសង្សារខ្លួនសោះ.! ដល់ថ្នាក់ជិះម៉ូតូ ដេញកាប់គ្នាដូចក្នុងរឿចិនម៉ាកៅ បង្កការភ្ញាក់ផ្អើល ពេញទីក្រុងប៉ោយប៉ែត.!!!
Fri,14 December 2018 (Time 09:19 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 949នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ មានហេតុការមួយ បានបង្កឡើង ដោយក្រុមក្មេងឈាមរាវ បានជិះម៉ូតូដេញកាប់គ្នា ជាមួយក្មេងមួយក្រុមទៀត ដូចក្នុងរឿចិនម៉ាកៅ បង្កការភ្ញាក់ផ្អើល.! ដែលហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃព្រហស្បត៍ ៦កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។ នៅក្រោយពេល ក្រុមក្មេងឈាមរាវ ពុះកញ្ច្រោល ក្នុងចិត្តដូចភ្លើងចំបើង.!បានដេញកាប់គ្នា បង្កអសន្តិសុខក្នុងសង្គម ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនដល់សមត្ថកិច្ចក្រុង ភ្លាមៗនោះកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ដោយលោកវរៈសេនីយ៍ឯក ធិន សុិនដេត ចុះមកអន្តរាគមន៍ និងឃាត់ខ្លួនក្រុមក្មេង ថ្លើមប៉ិនមមាច មិនស្គាល់ភ្លើង បានចំនួន០៣នាក់ ដែលជាជនបង្កក្នុងហេតុការនេះ ដែលធ្លាប់បានប្រព្រឹត្តសកម្មភាពកាប់ទៅលើជនជាតិចិន និង ជនជាតិខ្មែរ រយៈពេលកន្លងមកដែល បង្កអោយមានភាពអសន្តិសុខក្នុងសង្គម ។ ក្នុងការចុះប្រតិបត្តិការណ៍នេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ ដែលមានឈ្មោះ ១ ឈ្មោះ ចេង ដន ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិក បោសសំអាតកាសុីណូ វីនស័រ មានទីលំនៅភូមិអូរជ្រៅ សង្កាត់ ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ រិន មុីលី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៣ ឈ្មោះ រិទ្ធ សំណៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបោសសំអាតក្រុមហ៊ុនកាសុីណូវីនស័រ មានទីលំនៅភូមិក្បាលស្ពាន២សង្កាត់ និង ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ ក្រោយពីសមត្ថកិច្ចបានសាកសួរ ជនសង្ស័យឆ្លើយថា៖ មូលហេតុ ដែលកាប់នោះ គឺមកពីពួកនោះមើលមុខពួកគេ ឬជិះម៉ូតូឌឺ ឬមក រញ៉េរញ៉ៃនិងប្រពន្ធខ្លួន។ ទើក្រុមក្មេងទាំង នោះ ទប់ចិត្តមិនបាន ដកកាំបិត ធ្វើ សកម្មភាព ជិះម៉ូតូ ដេញកាប់ភ្លាមៗតែម្តង ។ ជនសង្ស័យទាំង០៣ នាក់ ខាងលើដែលបង្កអសន្តិសុខក្នុងសង្កមត្រូវបានឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អង្គភាព ព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍អោយដឹងថា៖ អ្នកសាងពើអ្វី ត្រូវតែទទួលនូវអ្វី ដែលអ្នកបានប្រព្រឹត្ត ច្បាប់មិនអាចលើកលែងទោសបាននោះឡើយ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តទៅតាមនីតិវិធី៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1629 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6941 នាក់
ខែនេះ :
22779 នាក់
3 ខែនេះ :
77398 នាក់
សរុប :
1661325 នាក់