ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បែងភ្នាល់បញ្ជុល មាន់ បៀ អាប៉ោង និងយូគី នៅបេនឡាន អូរស្មាច់ បើឡើងវិញហើយ ជ្រកក្រោមស្លាកកាសុីណូ ពលរដ្ឋខ្មែរញៀនល្បែងចូលលេងដោយសេរី...!!!
Sat,15 December 2018 (Time 03:40 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2090នាក់)


ខេត្តឧត្តរមានជ័យ៖ ថ្មីៗនេះ ទីតាំងបនល្បែងសីុសងបញ្ជុលមាន់ បៀ អាប៉ោង និងយូគី នៅចំណុចបេនឡានអូរស្មាច់ ស្ថិតភូមិអូរស្មាច់ សង្កាត់កូនគ្រៀល ក្រុងសំរោង កំពុងដំណើរការ បើកអោយពលរដ្ឋខ្មែរ ដែលញៀននិងល្បែង ចូលលេងសារជាថ្មី ម្តងទៀត ក្រោយពីមានការផ្អាកលេងអស់មួយរយៈ។ ជាក់ស្តែងកាលពីថ្ងៃទី១២និងទី១៣ខែធ្នូឆ្នាំ២០១៨ ថ្មីៗនេះ សារព័ត៌មានក្រុងស្រុកជាច្រើនស្ថាបន័ បានចុះផ្សាយថា៖ មានពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ និងតាមបណ្តាខេត្តផ្សេងទៀត ដូចជាខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ បានមកជុំគ្នា លេងល្បែងភ្នាល់ដាក់ប្រាក់ ដូចដាក់ក្រដាស យ៉ាងអនាធិបតេយ្យ ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញនោះទេ។ បើយោងតាមប្រភព ពីអ្នកញៀនល្បែងបញ្ជុលមាន់ម្នាក់បានប្រាប់អោយដឹងថា៖ ម្ចាស់ទីតាំង បើកលេងខាងលើត្រូវគេស្គាល់ឈ្មោះថា៖ លោក កុក ទៀង ជាបុរសមានអំណាច និងមានលុយដ៏មហាសាល នៅក្នុងខេត្ត សូមបញ្ជាក់ផងដែល ល្បែងភ្នាល់ស៊ីលុយខាងលើនេះ ក្នុងមួយសប្តាស៍គេលេងបីថ្ងៃ(3ថ្ងៃ)គឺថ្ងៃអង្គារ ពុធ និងថ្ងៃសុក្រ ដែលជាថ្ងៃក្រុមអ្នកញៀនល្បែងទាំងអស់នេះណាត់ជួបជុំគ្នា ហើយការភ្នាល់ម្តងៗរហូតដល់រាប់ពាន់ដុល្លាឯនោះ។ លោក កុក ទៀង  ដែលគេស្គាល់ថា៖ ជាបុរសមានអំណាច និងមានលុយដ៏មហាសាល រូបនេះ កំពុងតែ គៀងគោ ពលរដ្ឋខ្មែរដែលងុបនិងល្បែង អោយមកចូលលេងនៅក្នុងកន្លែងរបស់ខ្លួន ដោយលោក អាងខ្សែក្រាក់ៗ នៅពីក្រោយខ្នងចាំជួយហើយមើលទៅនោះ។ ចំពោះករណី បើកបនល្បែងខាងលើ បណ្ដាញព័ត៌មាន ជាច្រើនស្ថាប័ន បានធ្វើការ ទំនាក់ ទំនងទៅលោក អ៊ុ សុភ័ក្រ អភិបាលក្រុងសំរោង ដើម្បីសុំការបំភ្លឺ តែបែជាលោកឆ្លើយថា៖ រវល់ជាប់ប្រជុំ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1993 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7305 នាក់
ខែនេះ :
23143 នាក់
3 ខែនេះ :
77762 នាក់
សរុប :
1661689 នាក់