ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីកក្រើកទៀតហើយ.! រឿីង លោក សូត្រ ស៊ីសុឃាង ប្រធាន​មន្ទី កសិកម្ម ខេត្តឧត្ដរមាន ជ័យ ប្រព្រឹត្តអំពើពុករលួយ ទាមទារ​អោយ អាជីវករបង់ប្រាក់លើសចំនួន..!!!
Wed,19 December 2018 (Time 02:26 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 3290នាក់)


ខេត្តឧត្ដរមានជ័យ៖ អាជីវករក្តៅចិត្តឆ្អិតទ្រូង បានទំលាយ រឿ.! លោក សូត្រ ស៊ីសុឃាង​ ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ ថា៖ បានប្រើប្រាស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើរតួរនាទីយ៉ាងសំខាន់សំរាប់ដើរប្រម៉ូលប្រាក់ ពុករលួយ កេងប្រវញ្ញ គាបសង្កត់ ជិះជាន់ពីអាជីវករ ធ្វើអាជីវកម្មពិឃាតសត្វ ជារាងរាល់ឆ្នាំ និងជារាងរាល់ខែ ដោយធ្វើការទាមទារ​អោយ អាជីវករបង់ប្រាក់ លើសចំនួន ដែលសារាចរ ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលស្ដីអំពី​ការចាត់វិធានការពង្រឹងការគ្រប់គ្រងអាជីវកម្មសត្វ និង ជលផល។ បើយោងទៅលើសារាចរណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក្រសួងអនុញ្ញាត អោយមានសត្តឃាតដ្ឋាន តាមមូលដ្ឋាន(ឃុំ/សង្កាត់)​សម្រាប់ពិឃាតសត្វ ផ្គត់ផ្គង់សាច់នៅតាមម៉ូលដ្ឋានដោយផ្ទល់។ នៅក្នុងមូលដ្ឋានអាជីវកម្មពិឃាតសត្វ ប្រភេទ(ក)​និងប្រភេទ(ខ)​ ប្រភេទ​ ក​ ក្រសួងកសិកម្ម តម្រូវអោយបង់ប្រាក់ក្នុងមួយឆ្នាំ ១០ម៉ឺនរៀល រីឯប្រភេទ​ ខ​ ក្រសួងតម្រូវអោយបង់ប្រាក់៨ម៉ឺនរៀល ក្នុងមួយឆ្នាំ ។ បែជាលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ អោយមន្រ្ដីការិយាល័យផលិតកម្មបសុព្យាបាលខ (ពេទ្យសត្វ) ដើរប្រម៉ូលប្រាក់តម្រូវអោយអាជីវករនៅទូទាំងខេត្តឧត្ដរមានជ័យ បង់ប្រាក់ក្នុងមួយឆ្នាំ៥៧ ម៉ឺន​រៀល និងក្នុងមួយខែ១៩ម៉ឺនផ្សេងទៀត សំរ៉ាប់ពេទ្យសត្វ និងកុងសុី ដែលតំលៃទឹកប្រាក់ លើសពីសារាចរ ណែនាំរបស់ក្រសួងកសិកម្មរហូតដល់គុណ៥ដងឯណោះ។ អាជីវករលក់សាច់ជ្រូក និង សាច់គោ នៅក្នុងខេត្តឧត្ដរមានជ័យ បានលើឡើងថា៖ ពួកគាត់ត្រូវបានពេទ្យសត្វ តម្រូវអោយពួកគាត់បង់ ប្រាក់ក្នុងមួយឆ្នាំ៥៧ម៉ឺនរៀល និងប្រចាំខែក្នុង​ មួយខែ៩ម៉ឺនរៀល ចំពោះពេទ្យសត្វនិងបង់កុងស៊ី១០ម៉ឺនរៀលទៀត ពួកគាត់បន្តរថា៖ សុំចុះតែមួយម៉ឺនរៀលមិនបានផង ហើយពួក គាត់បានធ្វើសត្វឃាត នៅនិងផ្ទះជាលក្ខណ: គ្រួសារ​ បែជាបង់ប្រាក់អោយទៅអាជីវកម្មដេញថ្លៃផ្ដាច់មុខ ក្នុងមួយខែ១០ម៉ឺនរៀលបន្ថែមទៀត​ ដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួងទាំងស្រុង។ ជុំវិញការអនុវត្តន៍និតិវិធីច្បាប់របស់ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ លោកសូត្រ ស៊ីសុឃាង បានផ្គើន និង អនុវត្តផ្ទុយ ពី សារាចរណ៍ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទាំងស្រុងតែម្ដង។ ដែលលោក សូត្រស៊ីសុឃាង បានប្រើគ្រប់វិធីសាសក្នុងការ គាបសង្កត់អាជីវករ ប្រម៉ូលប្រាក់ពុករលួយ យកមកសោយសុខ និង ទប់សភាពការណ៍រក្សាតំណែង ដោយឡែក ពលរដ្ឋបានទទួល រងគ្រោះអិតឈប់ឈរ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2297 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7609 នាក់
ខែនេះ :
23447 នាក់
3 ខែនេះ :
78066 នាក់
សរុប :
1661993 នាក់