ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សិស្សសាលា ភេទស្រី ចំនួន២០នាក់ ដួលសន្លប់ ជាបន្តបន្ទាប់ នៅសាលារៀន មួយកន្លែងនៅក្រុងប៉ោយប៉ែត.!!!
Fri,21 December 2018 (Time 01:34 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1462នាក់)


ខេត្តបន្ទាយមានជ័យ៖ សិស្សសាលាចំនួន២០ នាក់ នៅក្រុងប៉ោយប៉ែត ដួលសន្លប់ជាបន្តបន្ទប់ តាមការសន្និដ្ឋានសង្ស័យថា៖ ហេវហត់ក្រោយពីធ្វើទិវាពលកម្ម សំអាតបរិស្ថាន ដែលហេតុការណ៍នេះ បានកើតឡើងបង្កអោយមានការភ្នាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៨។ លោក ចែម សំបូរ ប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ចំពោះសិស្សសាលា ដែលដួលសន្លប់ចំនួន២០នាក់នេះ សុទ្ធតែជាសិស្សស្រីៗ ហើយក៏ជាសិស្សដែលបានចូលរួមដង់ហែរ និងរើសសំរាម ក្នុងពិធីទិវាពលកម្មសំអាតបរិស្ថានអនាម័យ។ បន្ទប់ពីហែរ និងរើសសំរាមពេញមួយព្រឹក សិស្សដែលហែរ ដល់ចំណុចអនុវិទ្យាល័យ បាលិលេយ្យ២ នៅក្នុងភូមិបាលស្ពាន២ សង្កាត់ និង ក្រុងប៉ោយប៉ែត បានចូលឈប់សំរាកនៅម៉ោង១០ និង៣០នាទី ស្រាប់តែ មានសិស្សដួលសន្លប់ ជាបន្តបន្ទាប់ រហូតទៅដល់២០នាក់។ លោកបញ្ជាក់ទៀតថា៖ ករណីនេះ កើតឡើងលើសិស្សស្រី ដែលមានអាយុចាប់ពី១៤ ឆ្នាំ ទៅ១៨ឆ្នាំ ដែលមកពីសាលាឯកជន និងសាលារដ្ឋ បន្ទាប់ពីឃើញសកម្មភាពនោះហើយ សិស្សដែលរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរឯកជននៅក្បែរនោះផងដែរ រីឯចំពោះមូលហេតុលោកនូវមិនអាចបញ្ជាក់បាននៅឡើយទេ។ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រាប់ថា៖ ហេតុការណ៍ដែលធ្វើអោយដួលសន្លប់សិស្សសាលាជាបន្ត បន្ទាប់នេះ និងតាមការសាកសួរមិត្តភក្តិរបស់សិស្សដែលដួលសន្លប់ បណ្តាលមកពីពួកគេ អត់បានញ៉ាំចំណី បានញ៉ាំតែទឹក ហើយហែរ និង រើសសំរាម ហេវហត់ពេក ខ្សោយ ក៏ដួល សន្លប់ និងសិស្សខ្លះ ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់ ក៏តក់ស្លុតភ័យដួលសន្លប់តាមគ្នាតែម្តង។ លោកបញ្ជាក់ថា៖ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋមទេ ព័ត៌មានជាក់លាក់ កម្លាំងរបស់លោក និងកម្លាំងនគរបាល រួមទាំងអាជ្ញាធរ កំពុងស្រាវជ្រាវរឿងនេះបន្តទៀត។ បន្ទាប់ពីក្រោយសិស្សដួសសន្លប់ ឃើញមានរថយន្តសង្គ្រោះជាច្រើនគ្រឿង ខ្លះដឹកសិស្សយកទៅព្យាបាលនៅមន្ទីរឯកជន ខ្លះទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកប៉ោយប៉ែត២ (ពេទ្យបង្អែកដីថ្មី)។ គួរំលឹកផងដែលថា៖ កន្លងមកថ្មីៗនេះ សិស្សានុសិស្ស នៅស្រុកថ្មគោល និង សិស្សានុសិស្សស្រុកសំពៅកូន ក្នុងខេត្តបាត់ដំបង ក៏មានមណីសិស្សានុសិស្សសាលា ដួលសន្លប់ជាច្រើនអ្នកផងដែល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1225 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6537 នាក់
ខែនេះ :
22375 នាក់
3 ខែនេះ :
76994 នាក់
សរុប :
1660921 នាក់