ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីឈ្មោះបាត់.! លោកឧកញ៉ា ហង្ស ស៊ីផា រកស៊ីនាំរថយន្តគេចពន្ធចង្កូតស្តាំ ចូលមកកម្ពុជា.!!!
Mon,03 December 2018 (Time 10:21 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1098នាក់)


ខេត្តបន្ទាយមានជ័យ៖ ប្រភពបែកធ្លាយ ពីមន្ត្រីគយខេត្ត បន្ទាយមានជ័យបាន អោយដឹងថា៖ លោកឧកញ៉ា ហង្ស ស៊ីផា ដែលជាអ្នកមានមុខមាត់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានមុខងារជាទីប្រឹក្សារ ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន នឹងកំពុងរកស៊ីនាំរថយន្ត គេចពន្ធតែត្រូវបាន មន្ត្រីគយចល័តតំបន់៥ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (គយក្រសួងប្រចាំខេត្ត បន្ទាយមានជ័យ) ធ្វើការត្រួតពិនិត្យនឹងមាន ការសម្របសម្រួល ពីអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការបង្ក្រាប នៅរថយន្តគេចពន្ធដែលនាំចូលមកកម្ពុជា។ បើយោងតាមប្រភពច្បាស់ការបានបង្ហើប អោយអ្នកព័ត៍មានអោយដឹងថា៖ ការចុះបង្ក្រាបនេះ ធ្វើឡើងតាំងពីព្រឹក ថ្ងៃទី០១ ខែធ្នូរឆ្នាំ២០១៨ វេលាម៉ោង០៨និង២០នាទី ក្នុងបរិវេណភូមិគ្រិះ លោកឧកញ៉ា ហង្ស ស៊ីផា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពបានអោយដឹងទៀតថា៖ រថយន្តដែល ខាងគយចុះបង្ក្រាប ក្នុងភូមិគ្រិះ របស់លោកឧកញ៉ា ហង្ស ស៊ីផា ជាប្រភេទរថយន្តទូរចង្កូតស្តាំ ព័ណស ចំនួន២គ្រឿងសុទ្ធ តែមានតម្លៃជាង១០ម៉ឺនដុល្លា ក្នុងមួយគ្រឿងៗ។ រថយន្តទាំង០២គ្រឿង ដែលក្រុមមន្ត្រីគយ ចល័តក្រសួងបានធ្វើការចុះចាប់នោះ ទីមួយរថយន្តម៉ាក តូយ៉ូតាអាល់ហ្វារ៉ូ (Toyota alpharo) នឹងទីពីរ រថយន្តម៉ាក តូយ៉ូតាវែលហ្វាយអី(Toyota Vell Fire)។ មន្ត្រីគយចល័តតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្នាក់ប្រចាំខេត្តបន្ទាយមាន ជ័យ បានបង្ហើបអោយដឹងនៅព្រឹកថ្ងៃទី២ ខែធ្នូរ ឆ្នាំ២០១៨ នេះ ថា៖ រថយន្តរថទូរ ទំនើបផលិតឆ្នាំ២០១៦ ទាំង០២គ្រឿង របស់លោកឧកញ្ញ៉ា ហង្ស ស៊ីផា ត្រូវបានរឹបអូសយក មករក្សាទុកសិន ហើយខាងគយនៅ មិនទាន់មានគោលការណ៍ អោយបង់ពន្ធនៅឡើយទេ។ ពាក់ព័ន្ធជុំវិញរថយន្តទំនើបខាងលើនេះ ដែលត្រូវបានក្រុមមន្ត្រីគយចល័តតំបន់៥ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ធ្វើការចុះ បង្ក្រាបនៅក្នុងភូមិគ្រិះ របស់លោកឧកញ៉ា ហង្ស ស៊ីផា មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើឧកញ៉ា មួយចំនួនថា៖ ដោយបានងារជា ឧកញ៉ា មកប្រព្រឹត្ត អំពើខុសច្បាប់ ហ៊ាននាំរថយន្តគេចពន្ធសេរីទំនើបៗ បែបនេះទៅវិញ នេះបើពលរដ្ឋក្រីក្រ វិញ គ្មានសមត្ថភាព រកសុីខុសច្បាប់ បែបនេះនោះឡើយ ខាងជំនាញគយ ក៏ដូចជាស្ថាប័ន តុលាការខេត្ត គួរដាក់បន្ទុកអោយធ្ងន់ៗបន្តិច ដើម្បីកុំអោយខូចឈ្មោះឧកញ៉ា ដែលគេបានធ្វើល្អ ជួយដល់ពលរដ្ឋ និងជួយដល់សង្គម ពិតប្រាកដ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
942 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5850 នាក់
ខែនេះ :
19071 នាក់
3 ខែនេះ :
70969 នាក់
សរុប :
1559138 នាក់