ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ខៀវ សាម៉េត មេគយច្រកភ្នំដិន បើកដៃអោយឈ្មួញនាំកាកសំណល់ចូលពីប្រទេសវៀតណាម ប្រមូលលុយត្រៀមចូលនិវត្តន៍.!!!
Mon,03 December 2018 (Time 10:29 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 832នាក់)


ខេត្តតាកែវ៖ ច្រកអន្តរជាតិភ្នំដិន ថ្មីៗនេះ មិនត្រឹមតែទំនិញ គេចពន្ធហូរចូលប៉ុណ្ណោះទេ ក្នុងនោះ លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដិននេះតែម្តង បានអនុញ្ញាតឲ្យឈ្មួញនាំចូលនូវ កាកសំណល់ ពីប្រទេសវៀតណាម ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង។ កាកសំណល់ (សម្បកកំប៉ុង) ត្រូវបានគេដឹក ជញ្ជូនពីប្រទេសវៀតណាម តាមច្រកភ្នំដិន ក្នុងនោះ គឺមាននាយនគរបាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យនគរបាលអន្តោ ប្រវេសន៍ ច្រកភ្នំដិននេះ តែម្តង ជាអ្នក ចេញមុខ ស៊ីឈ្នួល ដឹកកាក សំណល់នេះ ដោយមានឈ្មោះ ចែ ពៅ ជាអ្នកយកលុយពីឈ្មួញវៀតណាម ដើម្បីមករត់ការជាមួយសមត្ថកិច្ច នៅច្រកភ្នំដិន និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។ លោកជ្រឹង ឆាយ មានរថយន្តសម្រាប់ ស៊ីឈ្នួលដឹកជញ្ជូនកាកសំណល់នេះ ដោយឡែក ចែ ពៅ គឺជាអ្នកយក លុយ ពីវៀត ណាម មករត់ការ ដោយក្នុងមួយតោន ចែពៅ យកតម្លៃ៨០ដុល្លារ ដូច្នេះ ក្នុងមួយថ្ងៃ លោក ខៀវ សាម៉េត មេច្រក ភ្នំដិន បានអនុញ្ញាត ឲ្យកាកសំណល់នេះហូរចូល ចាប់ពី៦០តោនទៅ១២០តោន ស្មើនឹង ២រថយន្តយីឌុបទៅ ៤រថយន្តយីឌុប ។ ទំនិញប្រភេទនេះ ត្រូវបានហាមឃាត់ ដែលជាទូទៅ សមត្ថកិច្ចគយ ត្រូវតែបង្ក្រាប និងតម្រូវឲ្យនាំកាក សំណល់ទាំងនេះ ទៅកាន់ ប្រទេសដើមវិញ ប៉ុន្តែ ដោយសារអំពើពុក រលួយ ការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ទើបធ្វើអោយលោក ខៀវ សាម៉េត បើកដៃ ឲ្យឈ្មួញនាំកាក សំណល់ចូលយ៉ាងពេញ ទំហឹង។ សមត្ថកិច្ចតូចតាចបាន លើកឡើងថា លោក ខៀវ សាម៉េត មេគយច្រកអន្តរជាតិភ្នំដិន បានទទួលកម្រៃ សេវាក្រោមតុ ពីទំនិញ នាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញ ពីបង់ពន្ធនាំចូលខ្ពស់ មកបង់ ពន្ធនាំចូលទាប ទទួលបានចំណូល ជាប្រភពសេដ្ឋកិច្ចបុគ្គល និងបក្ខពួក ក្នុងនិមួយៗរាប់ម៉ឺនដុល្លាររួច ទៅហើយ ក៏នៅតែឆ្លៀតឱកាស អោយនាំចូលកាកសំណល់ ដែលច្បាប់ហាមឃាត់នោះទៀតផង ។ មន្ត្រីគយបានរំលឹកថា បញ្ហាកាក សំណល់នេះ មិនត្រឹមតែលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយ កគយ និងរដ្ឋាករកម្ពុជា រឹតបន្តឹង ប៉ុណ្ណោះទេ ក្នុងនោះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញចំណារមួយផងដែរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិត លេខ១៤០៨ សសវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតអោយមានការនាំចូលកាកសំណល់ ។ ប៉ុន្តែលោកខៀវ សាម៉េត ដែលនឹងត្រៀមចូលនិវត្តន៍នេះ ហាក់ដូចជាប្រឹងប្រមូលនូវប្រភពសេដ្ឋកិច្ចនៃអំពើ ល្មើសច្បាប់ សម្រាប់ទឹកចុង ក្រោយនៃខ្លួនចូលនិវត្តន៍ ក្នុងនោះគឺអនុញ្ញាតឲ្យលោក ជ្រឹង ឆាយ នាយរងការិយាល័យ នគរបាល អន្តោ ប្រវេសន៍ ច្រកអន្តរជាតិភ្នំដិននេះ ដឹកជញ្ជូនទំនិញគេចពន្ធ និងអនុញ្ញាតអោយនាំចូលកាកសំណល់ យ៉ាងអនាធិបតេយ្យ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1955 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7267 នាក់
ខែនេះ :
23105 នាក់
3 ខែនេះ :
77724 នាក់
សរុប :
1661651 នាក់