ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អបអសាទរ ពិធីសម្ពោធបុកគ្រឹះ បើកការដ្ឋានសាងសង់អាគារ សុខារ៉េស៊ីដេន ខុនដូមីនៀម កំពស់ ២១ ជាន់ និងគំរប់ខួប១ឆ្នាំ នៃក្រុមហ៊ុន សុខារ៉េស៊ីដេន ខុនដូមីនៀម ដែលដែលប្រារឰធ្វើឡើងនៅ ភោជនីយដ្ឋាននាគទិព្វ២ ថ្ងៃខែឆ្នាំដ៏ដែល... មានវីដេអូ
Sun,23 December 2018 (Time 05:18 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1892នាក់)


ក្រុងប៉ោយប៉ែតៈ ក្នុងពិធីបើកសម្ពោធ បញ្ចុះបឋមសិលា បុកគ្រឹះ សាងសង់អាគារ ខុនដូមីនៀម កំពស់ ២១ ជាន់ ក្រោមអធិបតីភាព លោក ឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមជាគណៈអធិបតីភាព នាថ្ងៃនេះ យ៉ាងច្រើនកុះករ។ ថ្ងៃសុក្រ ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ ក្រុមហ៊ុន សុខារ៉េស៊ីដេន ខុនដូមីនៀម ចាប់ផ្តើមធ្វើគម្រោងអភិវឌ្ឍន៍ ប្រភេទលំនៅ ឋាន តាំងពីខែធ្នូ ឆ្នាំ២០១៧ កន្លងនមកនេះ ។ ហើយបានទទួលជោគជ័យលើការលក់ផ្ទះ ជាង៣០០ល្វែង ត្រឹមតែរយៈពេល ៣ ខែ ប៉ុណ្ណោះ។ ហើយក៏កំពុងដំណើរការសាងសង់ ផ្ទះជូនអតិថិជនបានជាង៧០% និងត្រៀមផ្ទះជូនអតិថិជន នាខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយក៏កំពុងនឹងបន្តលក់នូវ គម្រោងអាគារខុនដូ កំពស់២១ជាន់ ដែលនាពេលបច្ចុប្បន្ននេះ ទទួលជាលទ្ធផល៦០% នៃចំនួនបន្ទប់សរុប ៥៤៣ បន្ទប់ ដែលបានរៀបចំ ពិធីបញ្ចុះបឋមសិលា បុកគ្រឹះសាងសង់នាពេលនេះ។ ក្រុមហ៊ុន បានរៀបចំពិធីនេះឡើង ដោយក្រុមហ៊ុនថ្មីមួយទៀត បានគិតគូរយ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយ នូវរាល់ស្ថានការ ទងនៅពេល បច្ចុប្បន្ន និងសម្រាប់ទៅថ្ងៃអនាគត។ គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុន សុខារ៉េស៊ីដេន ខុនដូមីនៀម នឹងជាសមិទ្ធផលថ្មីមួយទៀត ដែលមាន រចនាម៉ូដបែប ទំនើប ប្រើប្រាស់នូវបច្ចេកទេស និងបច្ចេកវិជ្ជាខ្ពស់ ក្នុងការ សាងសង់ មានបំពាក់ ឧបករណ៍ទំនើប ស្តង់ដា មានផ្សារទំនើប ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន ប្រព័ន្ធលូលំហូ ផ្លូវបេតុង ទឹកស្អាត អនាម័យ សន្តិសុខ អគ្គិសនី២៤ម៉ោង ជាដើម។ល។ ដែលធ្វើអោយអាកាសធាតុរស់នៅ មានភាពស៊ីវីល័យ ទាន់សម័យ និងប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះដែល ដំណើរការនៃសាងសង់ ត្រូវប្រើប្រាស់ពេលវេលាប្រមាណ ៣៦ ខែ សម្រាប់ការបញ្ចប់គម្រោងសាងសង់ទាំងស្រុង អាស្រ័យកាលទេសៈ អំណោយផល។ ជាចុងបញ្ចប់ ក្រុមហ៊ុន សុខារ៉េស៊ីដេន ខុនដូមីនៀម បានថ្លែង អំណរអរគុណ ចំពោះការគាំទ្រ និងជឿទុកចិត្ត ពីសំណាក់អតិថិជនទាំងអស់ ចំពោះគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនយើងខ្ញុំកន្លងមក និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈអធិបតី ដែលបានផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានអញ្ជើញចូលរួម សម្ពោធ បញ្ចុះបឋម សិលាសាងសង់នាថ្ងៃនេះ និងសូមប្រសិទ្ធិពរជ័យ សិរីសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ កើតមានចំពោះ លោក ឧកញ៉ា សាន ស៊ានហូ ជាគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងទទួលបាននូវ ពុទ្ធពរ ៤ប្រការ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1016 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6328 នាក់
ខែនេះ :
22166 នាក់
3 ខែនេះ :
76785 នាក់
សរុប :
1660712 នាក់