ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយធំុក្លិនស្អុយភាយៗ.!ក្រុម​ហ៊ុន ម៉ាស្ទ័រខេសាន់ និង ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ របស់ឧកញ៉ា សឹង សំអុល សម្រុក ដឹកជញ្ជូនឈើប្រណិត ចេញពីស្រុកកោះញែក យ៉ាងគឃ្លើន អាជ្ញាធរ ខេត្តមណ្ឌលគិរី គ្មានការបង្ក្រាប...!!!
Sun,23 December 2018 (Time 10:18 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1380នាក់)


ខេត្តមណ្ឌលគិរី​៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បានអោយដឹងថា៖ កាលពី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨។ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល​) បានធ្វើ​សកម្មភាព​ដឹកឈើប្រណិត ចេញពីស្រុកកោះញែក ចំនួន​១៣​រថយន្ត​យី​ឌុប​ធុន​ធំ​។ ប្ប្រភពបានអោយដឹងទៀតថា៖ កាលពី​វេលា​ម៉ោង​០៦និង៣០នាទី ព្រលប់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ រថយន្ត​យី​ឌុប​ចំនួន​៥​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន ហើយ​រថយន្ត​មួយចំនួន​ អាចចេញទៅស្រុកយួនតាមច្រកព្រំដែន ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។ ចំណែក​រថយន្ត​ដឹកឈើ​មួយចំនួនទៀត​ អាចចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ ពីសំណាក់សមត្ថកិច្ចជាច្រើនស្ថាប័ន នៅតាមដងផ្លូវ ក៏ដូចជា​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ ដែលគិត តែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាង​សុខ​ស្រួល​។ មាន​សេចក្តីរាយការណ៍​ថា ៖ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ របស់​ឧកញ៉ា ​សឹង សំ អុល​ ដែលជា​មន្ត្រី​ប៉េអឹម​ផង​នោះ ត្រៀម​ចេញ​ឈើប្រណិត​ ១៣​ឡាន​យី​ឌុប​ទៀតហើយ ពី​ចំណុច ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជាកស្តែង​នៅវេលា​ម៉ោង​០៦​និង​៣០​នាទី ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ គេ​ឃើញមានរថយន្តយីឌុបចំនួន ៥​គ្រឿង ដឹក ឈើ​ចេញពី​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​នេះ ដែលគេសង្ស័យថា៖ អាច​នឹង ​កាច់ចង្កេះ​ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​មួយចំនួន ​ក្នុងស្រុក​កែវ​សីមា ឬ​ច្រក​មួយចំនួនទៀត​ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។​ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានអោយដឹងថា រថយន្ត​យី​ឌុប​៥​គ្រឿង​ ដឹកឈើចេញពីស្រុកកោះញែក កាលពី​ព្រលប់​ថ្ងៃទី​២១ ខែធ្នូ គឺជា​របស់​មេ​ឈ្មួញ សឹង សំអុល ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ ក្នុងស្រុកកោះញែក អោយរលាយ រលត់គ្មានសល់។ ក៏ប៉ុន្តែប្រភពខ្លះបែរជាអះអាងថា៖ រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​៥​គ្រឿង​នោះ​ជា​របស់​ឈ្មួញ​ឈ្មោះ តា​សក់ស ហៅ​តាដា​នី ដែលជា​អ្នកចាត់ចែង​ការងារ​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​ទៅវិញ គឺ​ក្រុម​ឈ្មួញ​កំពុងតែ​ព្យាយាម​បិទបាំង​សកម្មភាព​របស់​ពួកគេ​។ ក្នុងនោះ​លោក អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​ដឹកឈើ​ទាំង​៥​គ្រឿង​នោះ​គឺជា​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ហើយថា៖ ជាឈើមាន ច្បាប់អនុញ្ញាតទៀតផង។សូមបញ្ជាក់ថា៖ បទល្មើសព្រៃឈើក្នុងអាណាចក្រខេត្តមណ្ឌលគិរី ចាប់ផ្តើម​កក្រើក​វិញ​ហើយ​ ទោះជារារដ្ឋាភិបាលថា៖ បញ្ឈប់ការអនុញ្ញាតនាំចេញ ដោយស្នើអោយអាជ្ញាធរវៀតណាម ជួយទប់ស្កាត់ក៏ដោយ លោកស្វាយ សំ​អ៊ាង អភិបាល ខេត្តមណ្ឌលគិរី​ ថ្មីៗនេះ ត្រូវបានលេចធ្លាយព័ត៌មាន ស្តីពីការឃុបឃិ ជាមួយឈ្មួញវៀតណាម នាំចេញឈើត្រូវបានសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក ជាច្រើនស្ថាប័ន បានចុះផ្សាយព្រោងព្រាតនោះ។​ ទន្ទឹមនិងនេះ ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់​តា​សក់ស ហៅតាដានី ក៏​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាយ៉ាងរលូនផងដែល ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ វណ្ណសុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលល និង​ សកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានអះអាងថា៖ បើទោះបី​ក្នុង​ទីតាំង​ក្រុមហ៊ុន​ ម៉ាស្ទ័រខេសាន់ និង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ យ៉ាងណា ក៏ដោយ ក៏​មេ​ឈ្មួញ សឹង សំអុល និង​តា​សក់ស នៅតែមាន​ឈើ​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដ៏ដែល​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ ទុកអោយឈ្មួញធំៗបំផ្លាញព្រៃឈើ ក្នុងស្រុកកោះញែក យ៉ាងគឃ្លើន។ បើយោងប្រសាសន៍ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ធ្លាប់ព្រមានម្តងរួចមកហើយកាលពីប៉ុន្មានខែ​មុន​មកលើ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ថា​៖ មិនបានទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួន​គ្រប់គ្រង និង​ប្រឈម​ ដកតំណែងផងដែល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1635 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6543 នាក់
ខែនេះ :
19764 នាក់
3 ខែនេះ :
71662 នាក់
សរុប :
1559831 នាក់