ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកអភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំងគម្រោង សាងសង់ស្ពានចំនួន២កន្លែងក្នុងស្រុកឈូក...
Mon,24 December 2018 (Time 04:07 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 951នាក់)


ខេត្តកំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យស្វែងយល់ទីតាំងនៃគម្រោងសាងសង់ស្ពានចំនួន២កន្លែង ផ្សេងគ្នា ដែលស្ថិតក្នុងឃុំចំនួន២ នៃស្រុកឈូក ខេត្តកំពត។ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ ។ គម្រោងនៃការសាងសង់ស្ពានចំនួន២នេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជាការឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ដើម្បីដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារក៏ដូចជាកូនចៅ ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់សាលារៀន ពិសេសក្នុងរដូវវស្សាតែម្តង។ គម្រោងស្ពានដែលត្រូវសាងសង់ទាំងពីរខាងលើនេះរួមមាន៖ ទី១-ស្ពានអូរកាច់ចង្កេះ ប្រវែង ២១ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ៦ពាន់ដុល្លា ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ទី២-ស្ពានកោះស្លា ប្រវែង ៩៤ម៉ែត្រ គ្រោង ចំណាយថវិកាសាងសង់ ប្រមាណ ៣ម៉ឺនដុល្លា ដែលតភ្ជាប់ពីភូមិវាលក្រសាំង ឃុំតាកែន ទៅកាន់ភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបាន គូសបញ្ជាក់ថា៖បញ្ហាផ្លូវ ស្ពាន និងសាលារៀន ក៏ជាចំណែកមួយក្នុងចំណោមវិស័យ អាទិភាពនានា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានការយកចិត្តទុកដាក់ជាប្រចាំ។ ដូចនេះហើយការចុះមកពិនិត្យពីស្ថានភាពនៃការសាងសង់ស្ពាននាពេលនេះ គឺ ដោយផ្អែកលើសំណូមពរ និងតម្រូវការជាចម្បងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ ក្នុងមូលដ្ឋាន ស្ពាននេះក្នុងនាមអាជ្ញាធរខេត្ត លោក នឹងខិតខំជំរុញធ្វើការកសាងស្ពានទាំង២ ខាងលើនេះ អោយហើយរួចរាល់ជាស្ថាពរនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ខាងមុខនេះ។ លោក អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ ក៏ដូចជាប្រពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអោយដំណើរការនៃការសាងសង់ស្ពាននេះ ប្រកបទៅដោយភាពរលូននិងឆាប់រហ័ស។ ជាមួយគ្នានេះដែល លោក ជាវ តាយអភិបាលខេត្ត រួមនិងមន្ត្រីអមដំណើរ ក៏បានចុះទៅពិនិត្យទីតាំង និង អាគារសិក្សាថ្មី នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ត្រពាំងបី ស្ថិតក្នុងឃុំត្រពាំងបី ស្រុកឈូកដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងត្រូវសម្ភោធដាក់អោយប្រើ ប្រាស់ជាផ្លូវការ សម្រាប់កូនចៅប្រជាពលរដ្ឋបានចូលសិក្សានាពេលខាងមុខ ឆាប់ៗនេះ៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
997 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6309 នាក់
ខែនេះ :
22147 នាក់
3 ខែនេះ :
76766 នាក់
សរុប :
1660693 នាក់