ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យមួយក្រុម ចាប់ជំរិត នារី ជនជាតិថៃចំនួន០២នាក់ មិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ចជំនាញ...!!!
Fri,28 December 2018 (Time 09:05 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 959នាក់)


ខេត្តព្រះវិហារ៖ សមត្ថកិច្ច ចុះបង្ក្រាបករណីចាប់ជំរិត ទាប្រាក់ នារី ជនជាតិថៃចំនួន០២នាក់ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ។ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា៖ ការឃាត់ខ្លួនជនសង្ស័យជំរិតទាប្រាក់ ទាំង៥នាក់នេះ ​ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ នាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ។លោកស្នងការ បាន​រៀបរាប់ពីដំណើ​ររឿងថា៖កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់​ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលាន​យន្តហោះ ដែលមាន​រថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។ ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំអោយស្ត្រីរងគ្រោះ ដែលជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃ អោយផ្ទេរប្រាក់ជាថ្នូរ និងការដោះលេង។ បន្ទាប់ពីស្ត្រីជនជាតិថៃ ទាំង២រូបនេះ បានប្រាប់ក្រុមគ្រួសារ និងផ្ញើ​រូបភាពទៅអោយក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹងមកស្ថានទូតថៃ ប្រចាំកម្ពុជា ហើយស្ថានទូតថៃ ប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។ លោកឧត្តមសេនីយ៍ទោយិន ចំណាន បានបន្ថែមថា៖ បន្ទាប់ពីទទួលបានការណែនាំពីអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលខេត្តព្រះវិហារ ប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុង បានចុះទៅដល់ទីតាំងខាងលើនិងធ្វើការឡោមព័ទ្ធ ទីតាំងខាងលើ មួយយប់ទល់ភ្លឺ រហូតឈានដល់ការបង្ក្រាបបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ​​៥នាក់ព្រមទាំងដកហូតសម្ភារមួយចំនួន និងរំដោះនារីជនជាតិថៃ បានដោយសុវត្ថិភាព។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ដែលចាប់ជំរិត នារីជនជាតិថៃ២នាក់ ខាងលើ រួមនិងវត្ថុតាងថ្នាំញៀនជិត៣គីឡូក្រាម អាវុធAKបត់១ដើមគ្រាប់៣០គ្រាប់ និងសំភារៈផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetppostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1218 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6530 នាក់
ខែនេះ :
22368 នាក់
3 ខែនេះ :
76987 នាក់
សរុប :
1660914 នាក់