ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មាន( វីដេអូ ) រថយន្តយីឌុប ពណ៌ស ០១គ្រឿង.! ដឹកដំឡូង ព្រលះ ជាមួយ ម៉ូតូកង់បី ពីក្រោយ បណ្តាលអោយបុរស ០១ស្លាប់ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល ចំនួន០២នាក់...!!!
Thu,27 December 2018 (Time 03:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1820នាក់)


ក្រុងប៉ោយប៉ែតៈ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្ តយីឌុប០១គ្រឿង ដឹកដំឡូង បានបុកជាមួយ ម៉ូតូកង់បី ពីក្រោយ បណ្តាលអោយស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន០២នាក់ ដែលហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០និង ១០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ បើតាមយោងតាមសម្តី ពលរដ្ឋ នៅកន្លែងកើតហេតុ បានអោយដឹងថា៖ រថយន្ត យីឌុប ដឹកដំឡូង ដែលមានស្លាកលេខ ភ្នំពេញ 3B.8532 ពណ៌ស បើកពីក្រោយ ម៉ូតូកង់បី ដែលមានស្លាកលេខ 1BS.0007 បើកបរពីមុខ បើកស្របទិសគ្នា ពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ខាងលើ ស្រាប់តែ ម៉ូតូកង់បី ដឹកធ្ងន់ពេក ក៏បានរ៉េចង្កូត ដោយរថយន្ត យីឌុប ដឹកធ្ងន់ ចាប់ប្រាំងមិនជាប់ បើកក្នុងល្បឿនលឿន ក៏បណ្តាលទៅបុកម៉ូតូកង់បី បង្កអោយអ្នកបើកម៉ូតូកង់បី ស្លាប់ម្នាក់ និងអ្នករួមដំណើរ ០២នាក់រងរបួសធ្ងន់តែម្តងទៅ ចំណែកតៃកុងបើករថយន្ត ក្រោយពេលកើតហេតុ ចុះកេចខ្លួនបាត់ស្រម៉ោល។ ជនរងគ្រោះខាងភាគីម៉ូតូកង់បីមានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ ជ្រូក ភេទប្រុស អាយុ៣៥ ឆ្នាំ (ស្លាប់) មុខរបរកម្មករ ស្នាក់នៅភូមិក្បាល២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានទីលំនៅ ភូមិបួ ស្រុកសួង ខេត្តត្បូងឃ្មុំ ។ ទី-ឈ្មោះ សៀម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ (របួសស្រាល) មុខរបរកម្មករ ស្នាក់នៅភូមិក្បាល២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ទី៣- ឈ្មោះ សៀម ពិសី ភេទប្រុស អាយុ២៧ ឆ្នាំ (របួសធ្ងន់) ស្នាក់នៅភូមិក្បាល២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់អ្នកសារព័ត៌ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ ក្នុងហេតុការណ៍ខាងលើនេះ ខាងសមត្ថកិច្ចលោក បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗ នោះ បានធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរឆ្លងកាត់ ចំណែកអ្នករងរបួសធ្ងន់០២នាក់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២។ លោកបានបន្តទៀតថា៖ ចំពោះករណីខាងលើនេះ ទោះជាខាងភាគីទាំងពីរ យល់ព្រមយកសម្រោះសម្រួលគ្នាយ៉ាងណាក៏ដោយ ខាងសមត្ថកិច្ច ក៏នៅតែ បញ្ជូនសំនុំរឿងទៅតុលាការ ដើម្បីបន្តទៅតាមនីតិវិធី។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និង ចំនែករថយន្ត និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ជាបណ្តោះអាសន្នដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1173 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6485 នាក់
ខែនេះ :
22323 នាក់
3 ខែនេះ :
76942 នាក់
សរុប :
1660869 នាក់