ខេត្តកំពតត៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធបួសធ្ងន់ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកពេញទំហឹង រីឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនៅវត្ថុតាងនៅនិងកន្លែងកើតហេតុ។ ដែលហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិទ្វីខាងត្បូងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីយប់ អធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ លោកវរសេនីយ៍ត្រី ស៊ូ វណ្ណាត នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់អោយដឹងថា៖ យុវជនដែលស្លាប់មានឈ្មោះ ឈន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ចំណែកយុវជនដែលរងរបួសធ្ងន់មានឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូង ខ្មែរក្រុងកំពត ខេត្តកំពត។ បច្ចុប្បន្នអ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះក៏ត្រូវបានសាច់ញាតិមកទទួល យកទៅកាន់លំនៅដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា