ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រជាពលរដ្ឋក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ នាំគ្នា ងាកមកដាំដំណាំ អំពៅ វិញ.!!!
Sun,30 December 2018 (Time 09:44 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1150នាក់)


ខេត្តកំពត៖ កសិករស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលកន្លងមកពួកគាត់ធ្លាប់តែធ្វើស្រែវស្សា គ្រប់រដូវ មិនដែលខកខាននោះ តែពេលនេះពួកគាត់បែរជានាំគ្នា ងាកមកដាំដំណាំអំពៅ ជំនួសវិញ ព្រោះតែបច្ចុប្បន្ន ហាងឆេងអំពៅ មានតម្លៃខ្ពស់ ជាងតម្លៃស្រូវ។ បើតាមការរៀបរាប់ពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានអោយដឹងថា៖ ការងាក មកដាំអំពៅ ស្ទើគ្រប់គ្នានៅតំបន់នេះ ដោយសារតែដីស្រែនៅចំណុចខាងលើ មានសំណើមជាប់ជាប្រចាំ មិនថាតែនៅរដូវប្រាំងរាំងស្ងួតនោះទេ។ ម្យ៉ាងវិញទៀតតំបន់នេះ ជាទីតាំងផ្តល់នូវប្រភពទឹក បានទាំងរដូវប្រាំង រដូវវស្សា ហើយដីមានជីជាតិ ល្អ ថែមទាំងមានអំណោយផលពីធម្មជាតិ។ ពួកគាត់បានលើកឡើងទៀតថា៖ ការដាំអំពៅ ពិតជាមានភាពងាយស្រួលជាងដំណាំស្រូវ អំពៅ ពិតជាលក់បានកម្រៃច្រើនជាងស្រូវ ដោយការប្រមូលផលម្តងៗបានរាប់លានរៀល បើប្រៀបធៀបនឹងការប្រមូលផលស្រូវ គឺខុសគ្នាដូចមេឃនិងដី។ប្រជាពលរដ្ឋបានប្រាប់ទៀតថា៖ ការដាំអំពៅ ក្នុងមួយស្រែ អាចរកចំណូលបានចាប់ពី២លានរៀល ឡើងទៅ ចំណែកការដាំស្រូវ ក្នុងមួយស្រែ (មួយរដូវដូចគ្នា) បានកម្រៃត្រឹមតែ៤០ទៅ៥០មឺុនរៀល ប៉ុណ្ណោះ។ ដូច្នេះការដាំអំពៅ វាពិតជាចំណេញទាំងពេលវេលា ចំណេញទាំងថវិកា ហើយក៏អាចរកកម្រៃបានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃបានយ៉ាងធូរធាផងដែល។ ប្រជាកសិករខាងលើ បានអោយដឹងទៀតថា៖ ធម្មតាអំពៅ ពេលដល់រដូវប្រមូលផល ត្រូវក្រុមឈ្មួញនាំគ្នាសម្រុកមកទិញដល់ផ្ទះ ដោយមិនចាំបាច់ដឹកជញ្ជូនទៅលក់នៅឯទីផ្សារឡើយ។ លើសពីនេះការដាំអំពៅ ក៏ចំណាយនូវធនធាន មិនសូវច្រើនដូចការចំណាយលើដំណាំស្រូវ នោះទេ។ ប្រជាពលរដ្ឋក្នុងឃុំខាងលើ បានប្រាប់ទៀតថា៖ ក្រៅពីការងារដាំអំពៅ ពួកគាត់ក៏បាននាំគ្នាដាំដំណាំរួមផ្សំជាច្រើនមុខទៀត ពិសេសបន្លែ ដូចជា ត្រសក់ ត្រឡាច ល្ពៅ ស្ពៃ និងម្ទេសជាដើម។ល៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
544 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5452 នាក់
ខែនេះ :
18673 នាក់
3 ខែនេះ :
70571 នាក់
សរុប :
1558740 នាក់