ល្បីជាបន្តបន្ទាប់.! រឿងលោកចៅអធិការវត្តម្នាក់ទៀតហើយ នាំស្រីស្នេហ៍ ទៅឆាន់ចំណីអាហារ នៅខាងក្រៅវត្ត...!!!
ក្រុងប៉ោយប៉ែតៈ រឿងរ៉ាវសង្ឃលួចមានស្រីស្នេហ៍ ទៅឆាន់ចំណីអាហារក្រៅវត្ត នៅខេត្តបន្ទាយមានជ័យ ស្ទើរក្លាយជារឿងសមញ្ញទៅហើយ ព្រោះតែច្បាប់ធូរលុងលើអ្នកបួស ដែលយកសាសនា ទៅជាន់ឈ្លី និងធ្វើជាមុខរបរ។
នៅក្នុងឆ្នាំ២០១៨ នេះ ករណីរឿងសង្ឃ៤ករណីផ្សេងៗគ្នា បានកើតឡើងជាបន្តបន្ទាប់
សង្ឃទី១ ជាប់ចោទស្រីប្តឹង (រឿងឆាន់ពោត)។
សង្ឃទី២ ជាប់ចោទ ( ចាក់ស្រី )។
សង្ឃទី៣ បែកធ្លាយរូបភាព ទៅលួចធ្វើខួបកំណើតមាន ( ប្រពន្ធមានកូននិង )។
សង្ឃទី៤បែកធ្លាយរូបកំពុងឱបស្រីនិងឆាន់ចំណីអាហាមានទាំងសុរាក្រៅវត្តយ៉ាងសប្បាយមិនខ្វល់ ដូចគ្មានរឿងអ្វីសោះ។
រឿងសង្ឃទី៤ កំពុងតែផ្ទុះបែកធ្លាយ ធំក្លិនស្អុយភាយៗ ថ្មីៗនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ តឿ ប៊ុនធឿន ជាចៅអធិការវត្ត ពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស ) ចៅអធិការវត្តអង្គនេះត្រូវបានបែកធ្លាយរូបភាព កំពុងឱបស្រីក្មេងយ៉ាងមានក្តីសុខ លើអង្រឹង និងអង្គុយឆាន់ អាហារមានទាំងសុរាពេញលើតុ មានទាំងស្រីក្មេងអមសងខាង ជាមួយអតីត ចៅអធិការវត្តទួលលក្ខរស្មីមានជ័យ( ហៅវត្តទួលពង្រ ) ដែលទើបលាលែងពីតំណែង ក្រោយបែកធ្លាយរឿងអាស្រូវ និងសុំទៅផ្សឹកនៅឯស្រុកកំណើតក្នុងខេត្តពោធិសាត់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាពេលថ្មីៗនេះ។
តើសាសនា និង ខ្លាយទៅជាយ៉ាងណា បើអ្នក បួសមួយចំនួន សុទ្ធសឹងជាចៅអធិការវត្ត បែជាជាន់ឈ្លីសាសនា និង យកសាសនា ធ្វើជាឈ្នាន់ សម្រាប់ដើរតួអង្គ ធ្វើជាមុខរបរបែបនេះទៅវិញ.? ក្រោយផ្ទុះរឿងជាបន្តបន្ទាប់ ពាក់ព័ន្ធនិងបញ្ហាខាងលើ បើយោងតាមប្រភពអ្នកស្រុកនិយាយថា៖ គួរតែក្រសួងធម្មការ ពិសេស និង ស្ថាប័នច្បាប់គិតគូទៅលើករណី នេះ មិនត្រូវអោយអ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរ លើវិស័យ ពុទ្ធសាសនា រួចខ្លួន ពីសំណាញ់ច្បាប់ឡើយ។
ប្រភពបន្តទៀតថា៖ បើអ្នកយកសាសនាទៅជាន់ឈ្លី និងធ្វើជាមុខរបរបែបនេះ ហើយចេះ តែរួចខ្លួន ថ្ងៃក្រោយការប្រព្រឹត្តខុស ប្រាកដជាមានកាន់តែច្រើនឡើងៗ ធ្វើអោយវិស័យពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ កាន់តែធ្លាក់ចុះខ្លាំងឡើងៗ ។
ជុំវិញករណីខាងលើនេះ ចៅអធិការវត្តពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) បានមានសង្ឃដិកា ដិសេធថា៖ ជារឿងមិនពិត ហើយថា៖ មិនមែនជារូបព្រះអង្គឡើយ។ ដោយឡែកព្រះគ្រូអនុគណក្រុងប៉ោយប៉ែតព្រះនាម ប៉ុក ចំរើន មានសង្ឃដិកាថា៖ ព្រះអង្គមិនទាន់បានទទួលព័ត៌មានខាងលើ នៅឡើយទេ ហើយថា៖ បើអ្នកណាដឹង និង មានភស្តុតាង សូមយកទៅជូនព្រះអង្គ និងសុំធ្វើកាដោះ ស្រាយសិន។
បើទោះជាសង្ឃជាប់ចោទ ធ្វើកាបដិសេធហើយព្រះអនុគុណក្រុងប៉ោយប៉ែត មានសង្ឃដិកាថា៖ មិនទាន់ដឹងរឿងពិតប្រាកដ ប៉ុន្តែ.! លោក យ៉ិន យឿន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទ ក្នុងពេលវេលាខុសគ្នាមិនដល់១០នាទីផងថា៖ ចៅអធិការវត្តពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) បានសារភាពពីកំហុសឆ្គងរបស់ខ្លួន ដែលបែកធ្លាយរូបភាពនោះ ពិតប្រាកដមែន។
លោកប្រធានមន្ទីរបន្តថា៖ ពេលនេះលោកបានអោយខាងធម្មការនិងសាសនាក្រុង និងសាលាអនុគណក្រុងប៉ោយប៉ែត រៀបចំផ្សឹកសង្ឃខាងលើហើយ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ។
ជំុវិញករណីសង្ឃយកសាសនា មកលេងសើច និងជាន់ពន្លិចសាសនា រដ្ឋនេះ ពលរដ្ឋ សំណូមពរ អោយអាជ្ញាធរសហការជាមួយមន្ត្រីសង្ឃ នាំយកជនខិលខូច ខាងលើអោយមកទទួលទោស អោយខានតែបាន ដើម្បី អោយសាកសម និងកំហុសឆ្គង ដែលខ្លួនបានសាង មកលើវិស័យសាសនា ដើម្បីទៅថ្ងៃក្រោយ កុំអោយអង្ឃអង្គដ៏ទៃទៀត ល្មើសនិងវិន័យព្រះសង្ឃ តទៅទៀត បើពុំដូច្នោះនោះទេ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកាន់សាសនា ព្រះពុទ្ធ ដែលជាសាសនា របស់រដ្ឋនោះ លែងមានជំនឿ ធ្វើបុណ្យ ធ្វើទាន កសាងវត្តអារាម សម្រាប់គោរពបូជា ជាទីសក្ការៈតទៅទៀតហើយ នៅថ្ងៃខាងមុខ។
គួររំលឹកផងដែលថា៖ រឿងក្តៅៗ ថ្ងៃមុនចៅអធិការវត្ត ទួលលក្ខរស្មីមានជ័យ (ហៅវត្តទួលពង្រ) លួចធ្វើខួបកំណើតជាមួយស្រីសង្ស័យជាប្រពន្ធ ថែមទាំងមានកូន តែសុំ លាលែង និងទៅសឹក នៅឯស្រុកកំណើត នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ តែមជ្ឈដ្ឋានទូទៅគេសង្កេតឃើញថា៖ បែជាជនប្រព្រឹត្តល្មើសវិន័យខាងលើ គ្មានទោសពៃ ទៅវិញ បែប្រព័ន្ធច្បាប់ យុត្តិធម៌ ប្រលេងដៃ អោយជនខិលខូចរូបនោះ អោបស្រីស្នេហ៍សោយសុខ លើគំនរទឹកប្រាក់រាប់ស៊ិបលាន
យ៉ាងរំភើយ៕
ដោយៈ វ៉ិត រិទ្ធ និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com