ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនជាតិ​អាលឺម៉ង់​ ម្នាក់ ធ្វើអត្តឃាតដោយមិនដឹងមូលហេតុ នៅក្នុងផ្ទះសំណាក់ (ស្លីបភីងដ្រាហ្គន)...!!!
Tue,01 January 2019 (Time 02:11 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1022នាក់)


ខេត្តកំពត៖ ជនជាតិ​អាលឺម៉ង់​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ដោយសមត្ថកិច្ចជំនាញបញ្ជាក់ថាបណ្តាលមកពី​ការធ្វើអត្តឃាត​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើត ឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៨​។​ ​ មន្ត្រីនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា​៖បុរសដែលសម្លាប់ខ្លួន ទាំងមិនបានដឹងមូលហេតុច្បាស់លាស់នេះ មានឈ្មោះ SAUERLAND JOHANNES អាយុ ៦៨​ឆ្នាំ​សញ្ជាតិ​ អាលឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ​C4WG3RT2C​។ ប្រភព​ពីសមត្ថកិច្ចដដែល​បាន​រៀបរាប់ថា​ កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែធ្នូ​សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​ (ស្លីបភីងដ្រាហ្គន)​ ដែលមានទីតាំង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ​ក្រុង​កំពត​ ថា​មាន​ជនបរទេស​ ជាភ្ញៀវ របស់ខ្លួនបានស្លាប់ក្នុងបន្ទប់។ ភ្លាមៗសមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត កំពត ចុះដល់គោល ដៅ និងពិនិត្យឃើញថា៖ បុរសជនជាតិ អាលឺម៉ង់ រូបនោះ បានលេបថ្នាំងងុយដេកអស់យ៉ាងច្រើន។ មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា៖ ការធ្វើអត្តឃាត នេះ សមត្ថកិច្ចរកមិនឃើញពីមូលហេតុទេ ហើយសូម្បីម្ចាស់ផ្ទះសំណាក់ក៏មិនបានដឹង​នោះទេ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2350 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7662 នាក់
ខែនេះ :
23500 នាក់
3 ខែនេះ :
78119 នាក់
សរុប :
1662046 នាក់