ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តថៃ០១គ្រឿង ម៉ាកHINO ពណ៌ស ពាក់ ផ្លាកលេខ 63-3345 (ក្រុងថេបមហានកន) ដឹកម៉ូតូ៤៤គ្រឿង សេរីទំនើប ក្នុង០១គ្រឿងតម្លៃ ជាង៨ម៉ឺនបាត ត្រូវបានលោក ជា សេងអាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​តំបន់ព្រំដែនម៉ាឡៃ ធ្វើការហាមឃាត់...!!!
Thu,06 December 2018 (Time 11:26 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 868នាក់)


ស្រុកម៉ាឡៃៈ រថយន្តដឹកម៉ូតូចេញតាមច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ៤៤គ្រឿង សេរីទំនើប ក្នុង០១គ្រឿងតម្លៃ ជាង៨ម៉ឺន បាត ឯណោះ.! ត្រូវបានលោក ជា សេង​អាន ប្រធាន​ទីស្នាក់ ការត្រួតពិនិត្យច្រកទ្វារ តំបន់​ម៉ាឡៃ ធ្វើការហាមឃាត់ទុកនៅនឹងតំបន់ច្រកនេះ ស្ថិតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រថយន្តដឹកម៉ូតូ៤៤គ្រឿង ឃាតបាននៅវេលាម៉ោង១១និង២០នាទី ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ ដោយមានកិច្ច សហការ ជាមួយកំលាំងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ប្រចាំស្រុកម៉ាឡៃ និងមន្ត្រីពាក់ព័ន្ធប្រចាំច្រកតំបន់ ហើយដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញ អមសាលាដំបូង ខេត្តបន្ទាយមានជ័យផងដែរនោះ។ លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​តំបន់​ព្រំដែនម៉ាឡៃ បានប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ ការឃាត់រថយន្តដឹកម៉ូតូ ៤៤ គ្រឿង នេះ គឺដោយសារគ្មានឯកសារបង់ពន្ធនាំចូល ហើយ​ក៏គ្មានឈ្មោះក្រុមហ៊ុនណាមួយជាម្ចាស់នោះឡើយ។ ទើបលោកធ្វើការហាមឃាតរទុក ដើម្បីអោយមេឈ្មួញរកស៊ីនាំម៉ូតូ ពីខាងទឹកដីថៃ ដោយគ្មានច្បាប់ឬឯកសារអ្វីទាំងអស់នោះ ចូលខ្លួនមកដោះស្រាយ និងបង់ពន្ធតាមដែលរដ្ឋកំណត់អោយបង់ លោកបន្តទៀតថា៖ បែជាលោក នេត ចន្ថា ប្រធានគយរដ្ឋាករច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ឆ្លើយថា៖ មិនដឹងករណី រថយន្តថៃដឹកម៉ូតូ៤៤ គ្រឿង គ្មានឯកសារពន្ធនាំចូលនោះទេ។ លុះមកដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ នេះលោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​តំបន់ម៉ាឡៃ និងមន្ត្រីពាក់ព័ន្ធប្រចាំច្រក ប្រគល់អោយទៅខាងលោក នេត ចាន្ថា ប្រធានគយនិងរដ្ឋាករ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ រថយន្តថៃ១គ្រឿងនិងម៉ូតូ៤៤គ្រឿង ម៉ាកហុងដា គ្លីក ២០គ្រឿង ម៉ាក់ហុងដា ស្គូបពី ២៤គ្រឿង សេរី​ឆ្នាំ​២០១៩។ ព្រមទាំងម្ចាស់រកស៊ីម៉ូតូលោតឆត្រ័ ម្នាក់ឈ្មោះ អ៊ុន ធារី ភេទស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដើម្បីចូលខ្លួនមកបង់ពន្ធតាមតម្លៃរដ្ឋកំណត់ នៅសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធទៅនិងរឿងករណីខាងលើនេះ មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់ បានលាន់ម៉ាត់រិះគុណយ៉ាងចាស់ថា៖ លោក នេត ចន្ថា ប្រធានគយនិងរដ្ឋាករ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ថា៖ កន្លងមកបែជាលោកមិនហាមឃាត ម៉ូតូលោតឆត្រ័ចេញតាមច្រកនេះឡើយ ឬមួយលោក ឃុបឃិតគ្នាជាមួយក្រុមមេឈ្មួញ រឿងបងលុយ ក្រោមតុ លើតុ ហើយមើលទៅនោះ ទើបបានជាមិនរំខានដល់មន្ត្រីពាក់ព័ន្ធ ប្រចាំច្រកតំបន់ម៉ាឡៃសោះ នៅពេលដែលប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ចាស់នៅកាន់កាប់ច្រកតំបន់នេះ។ ជាក់ស្តែងនៅពេលនេះ លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ទើបឡើងមកកាន់តំណែងថ្មី បែជាសហការជាមួយកំលាំង លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ប្រចាំស្រុកម៉ាឡៃមកធ្វើការឃាត់ រថយន្តថៃ០១គ្រឿងដឹកម៉ូតូ៤៤គ្រឿងសេរីឆ្នាំ២០១៩ ទៅវិញ ឬមួយលោក លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ មិនបានសំណែនពីលោក នេត ចន្ថា ប្រធានគយនិងរដ្ឋាករ ហើយមើលទៅ។ គូសបញ្ជាក់ផងដែលថា៖ ការនាំចូលដោយបុគ្គលបែបនេះបានរំលោភលើកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន អិន សុី អិច ( NCX )ជា (សិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនHONDA MOTOR Co.,Ltd ចុះថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ មានដូចជាHONDADREAM,WAVE,FUTURE ,SONIC, CLICK និង HONDA Scoppy ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហុន អុិន សុីអិច ( NCX )។ ហើយបើយោងតាមការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា៖ ចុះបើរថយន្តថៃដឹកម៉ូតូ ចូលមកលើកមុនៗ ដឹករាប់រយគ្រឿង ពេញៗរថយន្ត ចេញតាមច្រកទ្វារតំបន់ម៉ាឡៃ តើមានច្បាប់ និងបានបង់ពន្ធនាំចូលត្រឹមត្រូវដែលឬទេ.? ពាក់ព័ន្ធករណីខាងលើនេះដែល វាធ្វើអោយបាត់ចំណូលថវិការរបស់រដ្ឋអស់ជាច្រើនណាស់ហើយ ទើបតែមកដឹងនៅពេលនេះ ឬមួយលោក នេត ចន្ថា ប្រធានគយរដ្ឋាករច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ អាងខ្លួនកាន់ច្រកនោះ សប្បាយនិងកើបលុយមហាសាលទាំងនេះចែកគ្នីគ្នាធ្វើមានបានទើបបានជាលោកហ៊ានប្រើក្បាច់គុណបែងភាគ កន្ទេលធំ បន្លំដេក ដើម្បីឆ្ពិនភ្នែកសម្ថកិច្ច និងមហាជន.!ពេលកន្លងទៅនេះ។ ពាក់ព័ន្ធករណីខាងលើនេះ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ មិនអាចធ្វើបទ សម្ភាសន៍ ពីលោក នេត ចន្ថា ដើម្បីបកស្រាយបំភ្លឺរឿងនេះបានទេ ពេលក្រុមអ្នកកាសែត ជាច្រើនស្ថាប័នចូលទៅ ការិយាល័យគយនិងរដ្ឋាករម៉ាឡៃ គឺបានត្រឹមតែសោកស្តាយប៉ុណ្ណោះ.! ពិព្រោះ ការិយាល័យគយនិងរដ្ឋករ ម៉ាឡៃ គ្មានមួយនាក់សោះ.! មកទល់ពេលនេះ សារព័ត៌មានយើងខ្ញុំ នៅមិនទាន់ធ្វើការទំនាក់ទំនងទៅលោកបានទេ ដោយមិនស្គាល់លេខទូរស័ព្ទរបស់លោក ទោះបីជាយ៉ាងណាអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីលោក នេត ចន្ថា រាល់ម៉ោងធ្វើការនៅពេលក្រោយ។ អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះ ដើម្បីអោយថ្នាក់លើបានដឹង និងជួយកែតម្រូវ ក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លេច បុក្គលណាមួយឡើយ ហើយសូមសំណូមពរទៅដល់ថ្នាកកំពូលៗ និងអង្គភាព កំចាត់អំពើរពុករលួយ សូមមេត្តាស្រាវជ្រាវ និង ស៊ើបអង្កេតទៅលើលោក នេត ចន្ថា ប្រធានគយនិងរដ្ឋាករ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ នេះផង៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1311 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6623 នាក់
ខែនេះ :
22461 នាក់
3 ខែនេះ :
77080 នាក់
សរុប :
1661007 នាក់