ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សាន​ វិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមន្ត្រី មន្ទីរពាណិជ្ជកម្ម រកឃើញស្ថានីយ៍ប្រេងជាច្រើនកន្លែង នៅតាមស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលលក់ប្រេងឥន្ធនៈ កេងបន្លំបរិមាណលីត្រ.!!!
Wed,05 December 2018 (Time 05:27 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 800នាក់)


ខេត្តមានជ័យ៖ នៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨ នេះមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ តាមរយៈ​នៃការ​ត្រួតពិនិត្យ​ដោយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈ ជាច្រើនកន្លែងដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៨ នៃស្រុកទាំង០៣ ជាប់ព្រំដែន បានលក់ប្រេងមិនអនុលោមភាព កេងបន្លំបរិមាណលីត្រ.!។ ​ លោក សាន​ វិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានអោយសារព័ត៌មានគេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងថា៖ តាមរយៈ​នៃការ​ត្រួតពិនិត្យ​ដោយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែល​​បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ នានា ក្នុងស្រុកជាប់ព្រំដែន ថៃ លក់មិនមានអនុលោមភាពឡើយ គឺលក់មិនគ្រប់លីត្រ បាត់រហូតដល់ទៅ៥លីត្រក្នុងបរិមាណ១០០លី្រត​ ខុសស្តង់ដា និងគ្មានគុណភាព ។ ​ លោក សាន​ វិជ្ជាសារ៉ាវុធ​ បានបញ្ជាក់ទៀតថា៖ដោយរកឃើញ មិនមាន អនុលោមភាពនេះក្រុមការងារបានធ្វើការណែនាំ ដល់ម្ចាស់ដេប៉ូ ននិងស្ថានីយ៍ប្រេងឥន្ធនៈ ធ្វើអោយមានការកែតម្រូវ មាននិរន្តភាព និងមានគុណភាព មានបរិមាណកម្រិតស្តង់ដា ព្រមទាំងធ្វើអោយម្ចាស់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីអោយពួកគាត់ កែប្រែបរិមាណគុណភាពនិង កែខ្លួន រៀបចំអោយមានភាពត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេសស្តង់ដា អោយបានល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះដែល លោក សាន វិជ្ជា សារ៉ាវុធ បានមានប្រសាសន៍ផ្តាំផ្ញើរយ៉ាងម៊ើងម៉ាត់ ទៅលើម្ចាស ដេប៉ូប្រេងឥន្ធនៈថា៖ បើសិនជាមានលើកទី២ មានករណី កេងបន្លំបរិមាណលីត្រ ទៀត ខាងមន្ត្រីជំនាញ រកឃើញភាពមិនប្រក្រតី គឺអ្នកលក់អាចប្រឈមមុខនឹងការបិទដេប៉ូ ឬស្ថានីយ៍ប្រេងឥន្ធនៈ និងដកហូតអាជ្ញាប័ណ្ណ ធ្វើទៅតាមនិតិវិធីច្បាប់៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
979 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5887 នាក់
ខែនេះ :
19108 នាក់
3 ខែនេះ :
71006 នាក់
សរុប :
1559175 នាក់