ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីពាក់ព័ន្ធ ប្រចាំចក្រទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ឃាត់រទេះដឹកបង្កប់គ្រឿងក្នុងជ្រូក ថៃ ចំនួនមួយតោនកន្លះ...!!!
Fri,07 December 2018 (Time 11:31 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 859នាក់)


ខេត្តបន្ទាយមានជ័យ៖ មន្ត្រីពាក់ព័ន្ធ និង មន្ត្រីជំនាញសាខា កាំកុងត្រូលក្រុងប៉ោយប៉ែត សហការជាមួយគយទីលានត្រួតពិនិត្យបង្ក្រាបគ្រឿងក្នុងជ្រូក​ ថៃ បានមួយរទេះ ចំនួន ១,៥០០ គីឡូក្រាម ដែលនាំចូលតាមចក្រទ្វារអន្តរជាតិប៉ោយប៉ែត ចូលមកទីលៀនគយត្រួតពិនិត្យ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ត្រូវបានមន្ត្រីជំនាញធ្វើការបង្ក្រាបបាន នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ត្រូវថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នេះ។ ហើយមន្ត្រីជំនាញសាខាកាំកុងត្រូល បានយកគ្រឿងក្នុង ជ្រូក ថៃមានដូចជា ពោះជ្រូក អណ្តាតជ្រូក បេះដូងជ្រូក និង ក្រពេះជ្រូក មកទីស្នាក់ការកាំកុងត្រូលប៉ោយប៉ែត ដើម្បីពិនិត្យ រកសារធាតុគីមី (ហ្វូកលីន) ក្រោយពិនិត្យរួច មិនមានសារធាតុ គីមី (ហ្វូកលីន) នោះទេ ហើយមន្ត្រីជំនាញក៏បានយកគ្រឿងក្នុង ជ្រូក ថៃ ១,៥០០ គីឡូក្រាម ទៅអោយ សត្វក្រពើ ស៊ី ស្ថិតនៅភូមិ ចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត។ នៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃខែឆ្នាំដ៏ដែល។ លោក ចាន់ រិទ្ធី ទទួលបន្ទុកផ្នែកត្រួតពិនិត្យរទេះ បានប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ មន្ត្រីជំនាញកាំកុងត្រូល យកគ្រឿងក្នុងជ្រូក ថៃ ទាំងនេះ អោយសត្វ ក្រពើ ស៊ី គឺដោយសារតែម្ចាស់មិនបានចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែលថា៖ ពិព្រោះគ្រឿង ក្នុងជ្រូក ថៃ ចំនួន ១,៥០០ គីឡូក្រាម នាំចូលមកដោយគ្មានលិខិតអនុញាត ពីមន្ត្រី បសុពេទ្យខេត្ត នោះទេ គឺឈ្មួញដែលរកស៊ីតិចទួច លូចបង្កប់តាមរទេះ ចូលតាមច្រកទ្វារព្រំដែនប៉ោយប៉ែត និងមិនមានការ វិជខ្ចប់ ដាក់ខ្លះសេ អោយបានត្រឹមត្រូវទេ ជាចុងលោកក៏ផ្តាំផ្ញើរទៅដល់អាជីវករ ដែលមកពីប្រទេសថៃ ចូលមកកម្ពុជា សូមធ្វើលិខិតអនុញ្ញាត ពីមន្ត្រីជំនាញអោយបានស្របច្បាប់នាំចូល៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1243 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6555 នាក់
ខែនេះ :
22393 នាក់
3 ខែនេះ :
77012 នាក់
សរុប :
1660939 នាក់