ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្ទុះចង្ក្រានហ្គាសទាំងកណ្តាលយប់ បង្កជាអគ្គីភ័យឆាបឆេះផ្អើលប្រជាពលរដ្ឋពេញភូមិ...
Sun,09 December 2018 (Time 02:08 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 661នាក់)


ខេត្តប៉ៃលិន ៖ ខណ:ពេលដែលមនុស្សកំពុងតែដេកលង់លក់ស្ងប់ស្ងាត់ទៅហើយ ស្រាប់តែមានឮស្នូរសម្លេងផ្ទុះមួយបានកើតឡើង ដោយសារឆ្លងចរន្តកំប៉ុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ បណ្តាលអោយឆាបឆេះផ្ទះបាយ និងខូចខាតសម្ភារមួយចំនួនធំផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទល់មុខក្លឹបកំសាន្តហ្គោលឌិន ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា៖ ម្ចាស់ផ្ទះមានឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយមុនដំបូង គាត់បើកភ្លើងចង្ក្រានហ្គាស ដើម្បីដាំបាយធ្វើ ម្ហូប សម្រាប់ទទួលទានជួបជុំគ្រួសារនាពេលយប់ លុះមិនទាន់ឆ្អិតស្រួលបួលអស់ផង ខណ: ម្ចាស់ ផ្ទះបែរ ខ្លួនពីចង្ក្រានមួយភ្លែត ស្រាប់តែមានចេញផ្កាភ្លើង ដោយសារឆ្លងចរន្តកំប៉ុងហ្គាស ពេលនោះក៏ឆាបឆេះ កាន់តែខ្លាំង មិនអាចអោយម្ចាស់ចូលពន្លត់បាន ក៏ថយចេញក្រៅភ្លាម រួចស្រាប់តែផ្ទុះលាន់ឮសូរយ៉ាងកក្រើក បណ្តាលអោយឆាបឆេះពេញក្នុងផ្ទះបាយ រហូតដល់ម្ចាស់ផ្ទះមិនអាចពន្លត់ខ្លួនឯងកើត ក៏ទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យអោយមកជួយអន្តរាគមន៍ភ្លាមៗតែម្តង ។ ប្រភពបន្តទៀតថា៖ ករណីខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អាគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅពន្លត់ទាន់ពេលវេលា ដោយគ្មាននរណាម្នាក់ទទួលរងរបួស នោះទេ គ្រាន់តែឆេះអស់ទ្រព្យសម្បត្តិ និងសម្ភារ:ផ្ទះបាយមួយចំនួនប៉ុណ្ណោះ ៕ ដោយៈ ចាន់ ណា អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1621 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6933 នាក់
ខែនេះ :
22771 នាក់
3 ខែនេះ :
77390 នាក់
សរុប :
1661317 នាក់