ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្មេងស្រី គង់ ដាវី បើសិន.! មិនចេញមុខ មកសូមទោស ប្រពន្ធ លោកអធិការ នោះ.! រឿងធំហេីយ លោកស្រីនឹងដាក់ពាក្យបណ្តឹងទៅតុលាការ...!!!
Sun,09 December 2018 (Time 05:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 925នាក់)


ខេត្តសៀមរាប៖ ប្រពន្ធលោកអធិការស្រុកសូទ្រនិគម ខេត្តសៀមរាប បានចេញមុខបកស្រាយជុំវិញករណី រឿងស្រីវ័យក្មេងឈ្មោះគង ដាវី អាយុ១៧ឆ្នាំ បានប្រេីល្បិចកលនឹងនិយាយបង្ខូចបង្កាច់គិតិយសប្រពន្ធអធិការថា៖ ជាអ្នកបង្កហឹង្សា នឹងជេប្រមាថ នឹងលួចទូរស័ព្ទដៃ មិនតែប៉ុណ្ណោះ.! បានដាក់ពាក្យបណ្តឹងចំពោះ ប្រពន្ធអធិការថែមទៀតផង។   តែទោះជាយ៉ាងណា លោកស្រី ផល មាលាផល ប្រពន្ធលោកអធិការ ដែលជាអ្នករងគ្រោះក្នុងរឿងចោទប្រកាន់ក្នុងរឿងនេះ បានធ្វេីការបកស្រាយកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៨ នេះ ជាមួយនឹងភ្នាក់ងារព័ត៍មានថា៖ ក្នុងរឿងនេះលោកស្រី សុំធ្វេីការរុញច្រានចោល ព្រោះជាព័ត៌មាន មិនពិត នឹងធ្វេីអោយប៉ះពាល់ដល់ កិត្តិយស លោកស្រី ជាខ្លាំងជាពិសេសកិត្តិយស់ របស់ប្តីលោកស្រីតែម្តង។   លោកស្រី ផល មាលាផល បានផ្តល់បទសំភាសន៍ នៃដំណើររឿងដែល ពាក់ពន្ធ័ មុខសូមទោសថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០១៨ ប្រហែលម៉ោង០៩ជាង ជាពេលកូនសិស្សចូលរៀននាងខ្ញុំឈ្មោះ ផល មាលាផល និងឈ្មោះទូច (ជាអ្នកឌុបម៉ូតូ) បានទៅកន្លែងលក់នំ នៅក្នុងសាលាវិទ្យាល័យ ដំដែកដើម្បីទៅសួរនាំរឿងលុយ ដែលម្តាយឈ្មោះ គង់ ដាវី ជំពាក់ (រាល់ការជំពាក់នោះគឺម្តាយតែងតែអោយកូនស្រីឈ្មោះ គង់ ដាវី ជាអ្នកផ្តិតមេដៃទទួល ខុសត្រូវសងផង ព្រោះម្តាយខ្ចីលុយខ្ញុំដើម្បីរត់ការចេញទៅធ្វើការនៅប្រទេសជប៉ុន) ដល់ពេលនាងខ្ញុំទៅដល់ ខ្ញុំក៏ដើរចូលទៅក្នុងតូបលក់ នំ នោះ ដើម្បីនិយាយគ្នាដោយភាពស្ងៀមស្ងាត់ មិនមានការស្រែកឡូឡាជេរបញ្ចោរអ្វីទេ តែដល់ពេលនាងខ្ញុំនិយាយសួរថា៖ ដាវី ពេលណាអូនសងលុយចែ ព្រោះម្តាយអូនចេញទៅយូរហើយ គិតមកដល់ ពេលនេះគឺ១០ខែហើយ ចែមិនដែលមកសួរនាំអូននៅតូបទេ តែចែតេទៅអូនមិនចូល ហើយទៅរកនៅផ្ទះ ក៏អូនប្តូរផ្ទះថ្មីទៀត គង់ ដាវី ឆ្លើយថា៖ មានសងហើយម្យ៉ាងចែដឹងហើយថា៖ ម្តាយខ្ញុំខ្ចីមិនមែនខ្ញុំខ្ចីទេ ខ្ញុំក៏ឆ្លើយថា៖ម្តាយអូនខ្ចីមែនតែអូនផ្តិតមេដៃធានាទទួល ការសងជំនួស បានបងអោយខ្ចី ហើយខ្ញុំក៏សួរថា៖ បើអូនមិនទាន់មានដើមអោយ ក៏គួរតែមានការអោយខ្លះដែល មិនមែនទុកលុយខ្ញុំចោលធ្វើមិនដឹងអញ្ចឹងទេ អូនលក់នំ ក៏ត្រូវការចំណេញ អូនខ្ចីចែរាប់លានចែ ក៏ត្រូវការលុយចែមកវិញដែល។ ពេលនោះបងស្រីឌុបម៉ូតូខ្ញុំទៅបានប្រាប់ខ្ញុំថា៖ចែ គង ដាវី យកទូរស័ព្ទលួចថតសំលេងចែ ខ្ញុំក៏សួរថា៖ ដា វី មិចបានជាថតខ្ញុំ? គ្មានការអនុញាតិពីខ្ញុំមកថតខ្ញុំរឿងអី? ពេលនោះដាវីនោះលើកទូរស័ព្ទថតចំពីមុខខ្ញុំ គង់ ដាវី នោះបានរុញខ្ញុំដួល នៅតុអង្គុយនិយាយគ្នានោះដោយមានបងទូចគាត់ជាអ្នកអោបខ្ញុំ ពេល នោះ បងប្រុសគង់ ដា វី នោះ យកកៅអីជ័របោកនៅតុតាំងនំ ហើយបង ទូច បាននិយាយថា៖ ចង់ធ្វើអី ចង់វ៉ៃគាត់មែន ចែតេហៅប៉ូលីសមក ខ្ញុំក៏ទាញទូរស័ព្ទខ្ញុំ តេសុំការអន្តរាគមន៍ពីប៉ូលីសប៉ុស្តិ៍ ទាំងប្រាប់ថា៖ គេថតរូបខ្ញុំហើយខ្ញុំទាញយកមកកាន់ សុំខាងបងចុះមកបន្តិចមក នៅក្នុងសាលាដំដែក ពេលប៉ូលីសមកដល់នាងខ្ញុំ បានហុចទូរស័ព្ទនោះអោយប៉ូលីស ហើយថា៖ គេបានថតរូបនាងខ្ញុំ សុំខាងបងនាំទៅប៉ុស្តិ៍ ដោះស្រាយគ្នាដើម្បីលុបរូបនាងខ្ញុំចេញពីក្នុងទូរស័ព្ទ ក្មេងស្រី គង់ ដាវី សិន ទើបប្រគល់អោយត្រលប់ទៅវិញ។ ហើយឈ្មោះ គង់ ដាវី បានទៅសារភាពនៅមុខប៉ូលីសដែលថា៖ នាងបានថតរូបនាងខ្ញុំពិតប្រាកដមែន ទើបបានគាត់ទាញយកទូរស័ព្ទខ្ញុំពីដៃនាងខ្ញុំ ពុំមានការប្រើហឹង្សារនិងជេរប្រមាថអីទេ រួមទាំងមានភស្តុតាងជាសំលេងរវាងនាងខ្ញុំ និង គង់ ដាវីុ ដែលប៉ូលីស បានឆែកនៅចំពោះមុខទាំងអស់គ្នា ក្រោយពីសួរនាំចប់សព្វគ្រប់ហើយ ខ្ញុំក៏សំរួលគ្នាហើយខាងប៉ូលីស ក៏ប្រគល់ទូរស័ព្ទអោយ ក្មេងស្រីគង់ ដាវី វិញ ។   ស្រាប់តែ ក្មេងស្រី គង ដាវី បានមកពឹងពាក់អ្នកសារព័ត៍មាន ដេីម្បីធ្វេីការឡាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក ចោទប្រកាន់មកលេីនាងខ្ញុំគ្រប់បែបយ៉ាង នាងខ្ញុំសុំសំណូមពរដល់បងប្អូនមហាជន ក៏ដូចជាបងប្អូន អ្នកសារព័ត៌ មាន ទាំងអស់ សុំកុំយល់ច្រលំ ទៅតាមសារព័ត៌មាន មួយចំនួន ដែលផ្សាយមកលើនាងខ្ញុំ ដោយគ្មានតំលាភាព និង វិជ្ជាជីវៈជាអ្នកសារពត៍មាន និងសុំបងប្អូនកុំយល់ច្រលំថា៖តុលាការមានការយល់យោគចំពោះនាងខ្ញុំអោយសោះ បើនាងខ្ញុំមានកំហុសនាងខ្ញុំ និងទទួលទោស ទៅតាមទង្វើរបស់នាងខ្ញុំ តែបើសិនជារឿងបណ្តឹង នេះជាលក្ខណៈរៀបចំដើម្បីមូលបង្កាច់ នឹងបង្ខូចកិក្តិយសក្រុមគ្រួសារនាងខ្ញុំនោះ នាងខ្ញុំសុំអោយតុលាការរកយុត្តិធម៌ ជូននាងខ្ញុំដើម្បីទាមទាររកយុតកតិធម៌អោយនាងខ្ញុំវិញផង។ ជាចុងក្រោយរឿងកើតឡើងដោយសារតែុំមានមនុស្សចាំញ៉ុះញ៉ង់អូសទាញទៅប្តឹងនៅតុលាការ និងផ្សាយតាមសារព័ត៌មាន មួយចំនួនដើម្បីកាច់កុងមកលើរូបនាងខ្ញុំ ដោយសាតែច្រណែននឹងមុខរបរនាងខ្ញុំ នឹងច្រណែនប្តីនាងខ្ញុំដែលមកកាន់ជាមេប៉ូលិសអធិការស្រុកសូទ្រនិគមខេត្តសៀមរាប។   លោកស្រី ផល មាលាផល បានបញ្ជាក់ថា៖ក្នុងរឿងនេះ គឺជាកលល្បិចបោកប្រាស់មិនចង់សងលុយ ដែលជំពាក់នាងខ្ញុំ ជាង៩លានរៀល(ប្រាំបួនលានរៀល) ហេីយនាងខ្ញុំបានត្រៀមប្រមូលឯកសារក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តសៀមរាប ប្រសិនជាឈ្មោះ គង ដាវី មិនធ្វេីការសុំទោសខ្ញុំជា សាធារណៈ ។ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1634 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6946 នាក់
ខែនេះ :
22784 នាក់
3 ខែនេះ :
77403 នាក់
សរុប :
1661330 នាក់