ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០​ ថ្ងៃបង្កើតយោធភូមិភាគទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់
Thu,28 June 2018 (Time 10:51 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 890នាក់)


ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ស្ថិតនៅក្នុងបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីអបអរសាទររំលឹកខួប៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥នេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ មេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការកងពលអំ តូច ចំណុះឲ្យយោធភូមិភាគ អភិបាលខេត្ត អភិបាលរងខេត្ត ចំនួន៤ ក្នុងភូមិភាគទី៥ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត និងពីសំណាក់នាយទាហាន ពលទាហាន ចំនួន២០៨៨នាក់។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង ជាមេបញ្ជាការកងយោធភូមិភាគទី៥ បានឱ្យដឹងថា យោធភូមិភាគទី៥ មានចំនួន៤ខេត្តរួមមាន​៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន​, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ។ ហើយការប្រារព្ធពិធីនេះ រំលឹកខួប៣០ឆ្នាំនេះ មានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាលស្ថាប័ន កងឯកភាពចំណុះជាច្រើនរួមមាន៖ កងព្រំដែន, តំបន់ប្រតិបតិ្តការសឹករងខេត្ត និងកងពលតូចទាំង៣, កងនគរបាលជាតិ, កងរាជអាវុធហត្ថ, កងជីវពល , និងប្រជាការពារ ជាដើម ។ ពិធីនេះប្រារព្វស្របពេលដែលប្រទេសកម្ពុជាមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ៕ យោធភូមិភាគទី៥ ឈរជើងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាអតីតតំបន់សមរភូមិក្តៅ ជាងគេនៅទូទាំងប្រទេស ។ បច្ចុប្បន្នយោធភូមិភាគទី៥ មាន ១ទីបញ្ជាការយោធភូមិភាគ ,៥វេរសេនតូចចំណុះ , ២មន្ទីរពេទ្យ ,១សាលាពលទាហាន , ១តំបន់អភិវឌ្ឍ , ៣កងពលតូច , ៤កងការពារព្រំដែន , និង៤តំបន់ប្រតិបត្តិការសឹករងខេត្ត (បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ) ឈរជើងលើភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងទទួលខុសត្រូវការពារខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ប្រវែង ៣៦៧គីឡូម៉ែត្រ ។ សូមបញ្ជាក់ថា៖ យោធភូមិភាគទី៥ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៨ ដើម្បីបុព្វហេតុការពារមាតុភូមិប្រឆាំង និងការឈ្លានពានពីសំណាក់បរទេស និងទប់ស្កាត់សង្គ្រាមនៅផ្ទៃក្នុងប្រទេស។ ជាមួយគ្នានេះ ក្រោយពីបញ្ចប់កម្មវិធីរួចហើយ កងកម្លាំង និងយោធបរិក្ខារទាំងនោះ នឹងត្រូវដឹកបញ្ជូនត្រលប់មកកាន់ទីបញ្ជារការដ្ឋានអង្គរក្សវិញ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
896 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6208 នាក់
ខែនេះ :
22046 នាក់
3 ខែនេះ :
76665 នាក់
សរុប :
1660592 នាក់