ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភ័យព្រលឹងចុងសក់! ម្ចាស់​រថយន្តហា​​​យ​​​ឡែ​​​ន​​​ឌ័​​​រ​​ រង​គ្រោះ​ព្រោះ​ជន​ជាតិ​ចិន​ជក់​បារី...!!!
Wed,11 July 2018 (Time 12:15 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 852នាក់)


ខេត្តកំពង់ស្ពឺ៖ រ​ថយ​ន្ត​​​ហា​​​យ​​​ឡែ​​​ន​​​ឌ័​​​រ​​ មួយ​​​គ្រឿង បាន​​​ឆាប​ឆេះ​​​យ៉ាង​​​សន្ធោសន្ធៅ នៅ​​​សល់​​​តែ​​​គ្រោង​​​ដែក នៅ​​​ក្នុង​​​ស្ថានីយ​​ ចាក់​​​ប្រេង​​​មួយ​​​កន្លែង និង​​​បណ្តាល​​​អោយ​​​រង​​​របួស​​​មនុស្ស០​​២​​នាក់ ខណៈ​​​ពេល​កំពុង​​​ចាក់​​​ហ្កា​​​ស ហើយ​​​ត្រូវ​​​បាន​​​សមត្ថកិច្ច​​​ស្រុក​​​គង​ពិសី បញ្ជូន​​​​ជនរងគ្រោះ យកទៅសង្គ្រោះ​​​នៅ​​​ម​ន្ទីរ​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ភ្លាម​​​ៗ គឺដោយសារ​​​តែ​​​ម្ចាស់​រថយន្ត​ឆេះ​​​រលពេញខ្លួនរបួស​ធ្ងន់​ធ្ងរ ចំណែក​ជន​ជាតិ​ចិន រង​របួស​ស្រាល។ ​ បើតាម​សមត្ថកិច្ចស្រុគងពិសី ខេត្តកំពង់ស្ពឺបាន​អោយដឹង​​ថា៖ ម្ចាស់​រថយន្ត​ម៉ាក Highlander ដែល​​ឆេះ​រលាក​សព្វ​ខ្លួន ព្រោះ​តែ​ជន​ជាតិ​ចិន​ជក់​បារី ពេលដែល​កំពុង​ចាក់​ហ្គាស់ បាន​បាត់​បង់​ជីវិត ​​ក្នុង​មន្ទីរពេទ្យ​ហើយ ក្រោយសម្រាកព្យាបាលនៅ​មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍​ឆេះ​រថយន្ត និង​ម្ចាស់​រថយន្ត ដ៏​រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពី​​​វេលា​​​ម៉ោង​​០៨ ​និង​​៣០​​នាទី​​​ព្រឹក​​​ថ្ងៃ​​​ទី​​៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​​តាម​​​ផ្លូវ​​​លេខ​​៤១ច​ន្លោះ​​​គីឡូម៉ែត្រ​​​លេខ​​១៧​​និង​​​លេខ​​១៨ ក្នុងភូមិ​​​ចំ​បក់​​​ក្អែ ឃុំ​​​ទឹកល្អក់ ស្រុគងពិសី ខេត្តកំពង់ស្ពឺ។ ​ម្ចាស់​​​រ​ថយ​ន្ត​​​ឈ្មោះ ម៉ៅ សុខ​​​ហៀ​​​ង ភេទប្រុសអាយុ​​៣៧​​ឆ្នាំ រស់នៅ​​​​​​រាជធានី​​​ភ្នំពេញ ជា​​​អ្នក​​​រត់​​​តា​ក់​​​ស៊ី តាម​​​ការ​​​សាកសួរ​​​របស់​​​សមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​​​បាន​​​ម្ចាស់​​​រ​ថយ​ន្ត​​​ប្រាប់​​​ថា៖ មុន​​​ពេល​​​កើតហេតុ​​​មាន​​​ជន​ជាតិ​​​ចិន ​​​ជួល​​​រ​ថយ​ន្ត​​​គាត់​​​ជិះ​​​មក​​​ពី​​​បូកគោ​​ ខេត្ត​កំពត ឆ្ពោះទៅ​​​រាជធានី​​​ភ្នំពេញ ពេល​​​មក​​​ដល់​​​ចំណុច​​​ខាងលើ ដោយសារ​​​រ​ថយ​ន្ត​​​អស់​​​ហ្កា​​​ស គាត់​​​ក៏​​​ចូល​​​ទៅ​​​ចាក់​​​ហ្កា​​​ស​​​បន្ថែម លុះ​​​ចាក់​រួច​​​ហើយ គាត់​​ ក៏​​​ចូល​​​អង្គុយ​​​ក្នុង​​​រ​ថយ​ន្ត​​​ដាក់​​​ខ្សែក្រវាត់ ហើយ​​​យក​​​លុយ​​​អោយ​​​ថ្លៃ​​​ហ្កា​​​ស ក៏បណ្តាល​អោយ​​​ឆេះ​​​រ​ថយ​ន្ត​​​ហា​​​យ​​​ឡែ​​​ន​​​ឌ័​​​រ​​១​​គ្រឿង ភ្លាមៗនៅសល់​​​តែ​គ្រោង​​​ដែក និង​​​របួស​​​មនុស្ស​​​ធ្ងន់​​​ស្រាល​​២​​នាក់ ក្នុង​​​នោះ ​​​ជន​ជាតិ​​​ចិន​​ម្នាក់ ។ ក្រោយពេលកើតហេតុ បុរស​​​ជា​​​ម្ចាស់​​​រ​ថយ​ន្ត ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សង្គ្រោះ​​ នៅ​​​ម​ន្ទីរ​ពេទ្យ​​​បង្អែក​​ខេត្ត ចំណែក​​​គ្រោង​​​រ​ថយ​ន្ត​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ ​អធិការដ្ឋាន​​​ន​គ​រ​​​បាល​​​​ស្រុកគងពិសី រង់ចាំ​​​បន្ត​​​នីតិ​វិធី។ អ្វី​ដែល​គួរ​អោយសង្វែគ​បំផុតនោះ គឺ​នៅ​ ម្ចាស់​រថយន្ត​បាន​ស្លាប់​បាត់​បងជីវិតទៅ​ហើយ ដោយ​សារ​មិន​អាច​ទ្រាំ​ទ្រ​នឹង​សៈភាព​ឈឺ​ចាប់​បាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1552 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6864 នាក់
ខែនេះ :
22702 នាក់
3 ខែនេះ :
77321 នាក់
សរុប :
1661248 នាក់