អបអរសាទរ ពិធីសម្ពោត ផែស្ងួត ភី.វី.អិន ប៉ោយប៉ែត ដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិតនាយករងខុទ្ធកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្មាំ២០១៨,ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិប តី អញ្ជើញទស្សនាសមទ្ធិផល ក្នុងបរិវេណផែស្ងួត។
សមាជិក សមាជិកាអង្គពិធី អញ្ជើញចូលរួម
ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា
លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
អញ្ជើញចូលរួមក្នុងពិធី បើកសម្ពោត ផែស្ងួត ភី.វី.អិន ប៉ោយប៉ែត ឯកឧត្តម ហ៊ុន ម៉ានិត គណៈអធិបតី អញ្ជើញកាត់ខ្សែបូ ក្នុងពិធីសម្ពោត ផែស្ងួត ភី.វី.អិន (P.V.N)បើកអោយប្រើប្រាស់ជាផ្លូវការហើយ។
ក្នុងកម្មវិធីសម្ពោត ផែស្ងួត ភី.វី.អិន ប៉ោយ ប៉ែត តំណាងលោក ប៉ោ វណ្ណាត ទីប្រឹក្សាជាន់ ខ្ពស់ ក្រុមហ៊ុន ភី.វី.អិន ត្រេឌីងគ្រុប និងមាន ការអញ្ជើញចូលរួម លោក លី សារី អភិបាល រងនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ
លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋករ ខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិក្រុងប៉ោយប៉ែត លោកអភិបាលរងក្រុង ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយជី តាជី យុវជនកាកបាទក្រហមកម្ពុជា យុវជនបក្ស យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក មណ្ឌលសុខភាពសង្កាត់ផ្សាកណ្តាល និងប្រជាពលរដ្ឋចូលរួមក្នុងពិធីយ៉ាងច្រើនកុះកផងដែល។
ទីតាំង ផែស្ងួត និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុន ភី.វី.អិន ត្រេឌីងគ្រុប ខូអិលធីឌី គឺស្ថិតនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដែលមានទំហំផ្ទៃដី១៤១,០០០ ម៉ែត្រក្រឡា(ដូចមានប្លង់បង្ហាញទីតាំងជូនភ្ជាប់មកជាមួយនេះ) ជាតំបន់មានផ្លូវ គមនា គមន៍ ជាទីតាំងអាចសាងសង់ ផែស្ងួត និងភណ្ឌាគារគយមានដែនកំណត់ ជាទីតាំងដីឃ្លាំងចាស់ មានភាពងាយស្រួលរថយន្ត ចេញ-ចូល មិនប៉ះពាល់ដល់គំរោងអភិវឌ្ឃន៍របស់រាជរដ្ឋាភិបាលនោះទេ។ ផែស្ងួត ភី.វី.អិន
ក៏មានសេវាកម្មជូនអតិជនជាច្រើនមុខ មានដូចជាៈ សេវាកម្ម លើក-ដាក់ និងស្តុកទំនិញគ្រប់ប្រភេទ សេវាកម្ម លើក-ដាក់ ផ្លាសទី និងស្តុកកុងតឺន័រ សេវាកម្ម ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងសេវាកម្ម ជើងសារគយ។
ក្រុងប៉ោប៉ែត ជាក្រុងមួយមស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់រវាងប្រទេសកម្ពុជា និង ថៃ។ ក្រុងនេះសំបូរទៅដោយប្រជាជន ដែលធ្វើការចំណាក់ស្រុក មកពីខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ភាគច្រើនប្រកបរបរជាអ្នកដឹកជញ្ជូនទំនិញឆ្លងដែន និងធ្វើជាកម្មករក្នុងប្រទេសថៃ ក្រុងប៉ោយប៉ែត ជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងវិស័យពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត មាន៣សង្កាត់ គឺសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត និង សង្កាត់និមិត្ត ព្រមទាំងមាន៣៨ ភូមិ។
ក្រុមហ៊ុន ភី.វី.អិន ត្រេឌីងគ្រុប ខូអិលធីឌី បានង្កើតឡើងដោយលោក ប៉ោ វណ្ណាត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ ក្នុងគោលបំ ណងធ្វើមុខជំនួញលើវិស័យ ផែស្ងួត និង ភណ្ឌាគារគយមានដែនកំណត់។ ក្រុមហ៊ុន ភី.វី.អិន ត្រេឌីងគ្រុប ខូអិលធីឌី ជាក្រុមហ៊ុនឯកជនមួយ ដំណើរការដោយមានការនុញ្ញាត
និងផ្តលអាជ្ញាប័ណ្ណ អាជីវកម្មពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួល ស្គាល់ថា៖ ជាក្រុមហ៊ុនផុះចេញ និងរីកចំរើនពីឆន្ទៈរបស់ពាណិជ្ជករកម្ពុជា ហើយបានដើរតួយ៉ាងសំចខាន់ ក្នុងការរួមចំណែកលើកកំពស់ និងអភិវឌ្ឍន៍ ស្ថានភាពសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតការប្រកួតប្រជែងលើវិស័យ ផែស្ងួត និងភណ្ឌាគារគយមានដែនកំណត់។
ការបង្កើត ផែស្ងួត និង ភណ្ឌាគារគយមានដែនកំណត់ ដោយមានលក្ខណៈជាតំបន់ឃ្លាំងស្តុកទំនិញ-សេវារថយន្តដឹកជញ្ជូនឆ្លងកាត់ ដែលមានភ្នាក់ងារគយ និងមានភ្នាក់ងារសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀតប្រចាំការ គោល បំណងនៃការបង្កើត ផែស្ងួត និងភណ្ឌាគារគយមានដែនកំណត់នេះ គឺដើម្បីបំរើដល់ការផ្ទុកទំនិញ-ដាក់ទំនិញ និង ការដឹកជញ្ជូនទំនិញ អោយមានភាពកាន់តែងាយស្រួល។
ចំពោះហេតុ មិនមានការប៉ះពាល់បរិស្ថានៈ ការប្រើប្រាស់ប្រព័ន្ធបង្ហូទឹកកខ្វក់ ប្រព័ន្ធលូ អាងស្តុកទឹកសំណល់រាវ។ សកម្មភាពចរាចរណ៍ ដែលអាចបណ្តាលអោយមានកកស្ទះ ចរាចរណ៍ម្តងម្កាល។ សំឡេងម៉ាស៊ីន សំឡេងបន្លឺ និងផ្សែង រំខានដល់បរិស្ថានតំបន់កន្លែងចតរថយន្ត និងបណ្តាផ្នែកផ្សេងៗទីកន្លែងចតរថយន្តស្ថិតនៅក្នុង បរិវេណផែស្ងួត និងភណ្ឌាគារគយមានដែនកំណត់ គឺរៀបចំប្រកបដោយសណ្តាប់ធ្នាប់ ពុំបណ្តាលអោយមានផលប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈឡើយ។
ក្នុងពិធីនេះផងដែល ម្ចាស់ក្រុមហ៊ុន ផែស្ងួត ភី.វី.អិន ផ្តល់ជូនអំណោយឧបត្ថម លោក យាយជី តាជី ៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រនាត់ស១ដុំ និងថាកវិការ ២ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ៥០នាក់ក្នុងម្នាក់ៗទទួលបាន អាវយឿត១ សារ៉ុង១ និងថាកវិការ២ម៉ឺនរៀល។ សាលាក្រុងប៉ោយប៉ែតទទួលបាន
ថាកវិការ១លានរៀន។ សាលាសង្កាត់ផ្សារកណ្តាល់ទទួលបានថាកវិការ៥០ម៉ឺនរៀល។ មណ្ឌលសុខភាពសង្កាត់ផ្សារកណ្តាល ទទួលបានថាកវិការ៥០ម៉ឺនរៀល។ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទទួលបានថាកវិការ ៥០ម៉ឺនរៀល។ អាវុធហត្ថក្រុងប៉ោយប៉ែត ៥០ម៉ឺនរៀល។ ឧបត្ថម យុវជនគណបក្សពីរយនាក់ទទួលបាន អាវយឿត១ ថាកវិការ ១ម៉ឺនរៀល។ យុវជនកាយរិទ្ធ ៥០នាក ក្នុងម្នាក់ទទួលបាន អាវយឿត១ ថាក វិការ១ម៉ឺនរៀល។ យុវជនកាកបាទក្រហម និងស.ស.យ.ក ៥០%៥០ ក្នុងម្នាក់ៗទទួលបានអាវយឿត១ ថាកវិការ១ម៉ឺនរៀល។ បុក្ខលិកផែស្ងួត ភី.វី.អិន ទទួលបានថាកវិការ១លានរៀល។ បុក្ខលិកផ្ទះល្វេង ភី.វី.អិន ទទួលបានថាកវិការ៥០ម៉ឺនរៀល។ អ្នកម៉ៅការផ្ទះល្វេង ភី.វី.អិន និង កម្មករសំណង់ ទទួលបានថាកវិការ៥០ម៉ឺនរៀល៕