ខេត្តកំពត៖ រថយន្តដឹកដីខ្សាច់មួយគ្រឿងបានបុកជាមួយ និង រថយន្ត កូរ៉េ ដឹកទំនិញភេសផ្ជៈ បណ្ដាលអោយ រងការខូចខាតទាំងស្រុង តែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំឆ្នាំ២០១៨។ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិកំពុងកែស ឃុំសំពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត។បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញេថយន្ដ កូរ៉េ ដឹកទំនិញភេសផ្ជៈ មួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត ខណៈពេលនោះបានបត់ឆ្លងជិតផុតផ្លូវ ស្រាប់តែមានរថយន្តដឹកដីខ្សាច់មួយគ្រឿង បានបើកមកពីក្រោយ ស្របទឹសដៅគ្នា មកពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុរ ថយន្តដឹកដីខ្សាច់់បានគិចមកឆ្វេងបណ្ដាលអោយ បុកកង់រថយន្ដ កូរ៉េ ជប់គ្នាតែម្ដង។ ចំណែករថយន្ដដឹកដីខ្សាច់ បានរងនូវការ ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ នគរបាល ចរាចរណ៍ ស្រុកទឹកឈូ បានអោយដឹងថា៖ រថយន្ដប៊ដឹកដីខ្សាច់ ក្បាលពណ៍ក្រហម លាយទ្រុងស ពាក់ស្លាក់លេខភ្នំពេញ 3B 55 08 បើកបរដោយឈ្មោះ ឈាន រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិមានឬទ្ធ ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត មិនបណមានរងរបួសអ្វីនោះទេ។ ចំណែក រថយន្ដកូរ៉េដឹកទំនិញភេសផ្ជៈ មួយគ្រឿងទៀត ម៉ាកកូរ៉េមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខកំពត 3A0819 បើកបរដោយឈ្មោះ ទឹង តាល់ ភេទប្រុស អាយុ២៨ឆ្នាំ រសនៅក្នុងភូមិបុស្សត្របែក ឃុំព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ស្រុកទឹកឈូ បានចុះមកអន្តរាគមន៍ នឹងធ្វើការវាស់វែងរួច យករថយន្តទាំង០២គ្រឿង ទៅរក្សាទុកនៅការិយាល័យអធិការដ្ឋានចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ រងចាំដោះស្រាយ គ្នាតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា