ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃុំព្រៃរំដួល ឃុំតាំងខ្យា ស្រុកភ្នំស្រួច ត្រូវបានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ដែលឡើងកម្ពស់ទឹក១ម៉ែត្រជាង...!!!
Wed,18 July 2018 (Time 08:09 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 889នាក់)


ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង ស្ថិត នៅឃុំព្រៃរំដួល និង ឃុំតាំងខ្យា ស្រុកភ្នំស្រួចដែលឡើងកម្ពស់ទឹកជំនន់ កើនឡើងកម្ពស់ រហូត១ម៉ែត្រ ជាង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម វ៉ី សំណាង បានចាត់តាំងកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរស្រុក ត្រូវត្រៀម លក្ខណៈ និង យកចិត្តទុកដាក់ លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម រួមនិងសត្វពាហនៈគោរ ក្របី ជ្រូក ។ល។ ក្នុងការត្រៀមបម្រុង រកកន្លែងទីទួលមានសុវត្ថិ ភាព ជូនប្រជាពលរដ្ឋ។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ជាមួយប្រជាពលរដ្ឋថា៖ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ សង្កាត់ បាននិងកំពុង យកចិត្តទុក ដាក់ បំផុត ចំពោះសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទទឹកជំនន់ នៅពេលនេះ ហើយក៏បានត្រៀមវិធានការ ដើម្បីដោះស្រាយ នឹង ទប់ស្កាត់ចំពោះគ្រោះធម្មជាតិមួយនេះផងដែល ហើយដើម្បីដោះស្រាយ អោយបានទាន់ហេតុការណ៍ និង ទាន់ពេលវេលា ។ ក្នុងការចុះត្រួតពិនិត្យ ស្ថានភាពខាងលើនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋត្រូវប្រុងប្រយ័ត្ន ពីបញ្ហាសុខភាព ដោយម្ហូប អាហារ ស្អាត បរិភោគទឹក ស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះ មនុស្ស ចាស់ និង កូនក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះ ពពួកសត្វមាន សេពិសេស ។ល។ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1318 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6630 នាក់
ខែនេះ :
22468 នាក់
3 ខែនេះ :
77087 នាក់
សរុប :
1661014 នាក់