ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរីប្រធានគណកម្មាការគ្រប់គ្រង គ្រេាះមហន្តរាយ្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ធទូទាំងខេត្តរតនគីរី...
Fri,20 July 2018 (Time 08:57 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1090នាក់)


ខេត្តរតនគីរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរី ប្រធានគណកម្មាការគ្រប់គ្រង គ្រេាះមហន្តរាយ្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ធទូទាំងខេត្តរតនគីរី ជាពិសេសពលរដ្ធដែររស់នៅតាមបណ្ដោយដងទន្លែ បឹង អូរ ព្រែក និងប្រឡាយ អោយបង្កើនការប្រុងប្រយ័ត្តខ្ពស់ចំពេាះគ្រេាះមហន្តរាយធម្មជាតិទឹកជំនន់ខណះដែលមេឃបាននឹងកំពុងបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ។ ការអំពាវនាវរបស់ ឯកឧត្តម ថង សារុន គឺបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម រួមទាំងប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ ថ្លែងក្នុងឱកាសនេាះទៀត ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ៗថា៖ ខណះដែលមេឃនៅតែបន្តធ្លាក់ភ្លៀង ជារៀងរាល់ថ្ងៃដូច្នេះ អាជ្ញាធរមូលដ្ធាន រួមទាំងបណ្ដាអង្គភាពពាក់ព័ន ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ និងសិក្សាអំពីស្ថានភាពកម្ពស់ បើទេាះបីពេល នេះស្ថានភាពកម្ពស់ទឹក នៅពំុទាន់ឡើងដល់កម្រឹត ប្រកាសអាសន្ន ក៏ដោយ។ បន្ថែមពីនេះឯកឧត្តម បន្តថា៖ ក្នុងស្ថានភាពនេះអាជ្ញាធរមូលដ្ធាន ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមវិធានការណ៍ទប់ស្កាត់ និងមធ្យោ បាយ សង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ ក្នុងការជួយសង្រេាះ ប្រជាពលរដ្ធ ក្នុងករណីកើតមាននូវគ្រេាះអាសន្ន ណាមួយ អោយបានទាន់ ពេលវេលា។ ទន្ទឹមនិងការអំពាវនាវ អោយប្រជាពលរដ្ធមានការប្រុងប្រយ័ត្នខ្ពស់ ចំពេាះជំនន់ទឹកភ្លៀងនេាះ ឯកឧត្តមអភិបាលខេត្ត ក៏បានគ្រាន់រំលឹក ដល់ប្រជាពលរដ្ធ ដែររស់នៅតំបន់ងាយរងគ្រេាះដោយសារទឹកជំនន់ អោយត្រូវអនុវត្តន៍ អោយបាននូវចមអនាម័យ ជាប់ជានិច្ច ដោយត្រូវហូបស្អាត់ រួមទាំងការអនាម័យខ្លួនប្រាណ និងសំភារៈ ប្រើប្រាស់ ដើម្បីជៀសវាង និង បង្កអោយកើតមាននូវជម្ងឺរាតត្បាត ណាមួយកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2058 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7370 នាក់
ខែនេះ :
23208 នាក់
3 ខែនេះ :
77827 នាក់
សរុប :
1661754 នាក់