ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធពិធីប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ជាលើកទី៤ ក្នុងឆ្នាំ២០១៨
Thu,19 July 2018 (Time 09:07 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 819នាក់)


ភ្នំពេញ៖ ទឹកចិត្តនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧១នាក់ បានផុសផុលនូវភាព សប្បាយរីករាយ ពេញចិត្តគ្រប់គ្នា ពេញមួយថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រោះតែពួកគាត់ បានសំណូមពរ សុំឲ្យបានថតរូបអនុស្សាវរីយ៍ គ្រប់ៗគ្នាជាមួយលោកមេបញ្ជាការផ្ទាល់ គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពេលពួកគាត់ ទទួលបានការ តែងតាំងមុខងារ និង ដំឡើងឋានន្តរសក្តិ។ នេះគឺជាលើកទី៤ហើយ ក្នុងឆ្នាំ២០១៨ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីដោយផ្ទាល់ ក្នុងការប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ និងចំណាយពេលថតរូប ជាមួយពួកគាត់ម្តងម្នាក់ៗ រហូតទាល់តែបានគ្រប់ៗគ្នា តាមសំណូមពរ បន្ទាប់ ពីបានបំពាក់ជូន បីលើករួចមក កាលពី ថ្ងៃទី០៧, ទី១០ ខែមេសា និង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៨៤០នាក់ និងនៅមានបំពាក់ជូនជាបន្តបន្ទាប់ទៀត។ អ្វីដែលប្លែកជាងគេគឺ សមាជិកវរៈអន្តរាគមនន៍លេខ១ នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ឃុន ឌីម៉ា ដែលជាកីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរជម្រើសជាតិ និងជាម្ចាស់មេដាយមាស ស៊ីហ្គេមឆ្នាំ២០១៧ ផងនោះ ត្រូវបានថ្នាក់ដឹកនាំ ដំឡើងឋានន្តរសក្តិជាបន្តបន្ទាប់ ផ្ទួនៗគ្នាផងដែរ។ ថ្លែងក្នុងពិធីនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមាន ការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ព្រមទាំង ការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តន៍ការងារ ទទួលបានជោគជ័យនិងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំ បានសម្រេចប្រគល់ភារកិច្ចថ្មីនិងដំឡើង ឋានន្តរសក្តិ ជូនដល់បងប្អូនជាបន្តបន្ទាប់។ ដូច្នេះសូមបងប្អូនអាវុធហត្ថរាជធានីភ្នំពេញយើងទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ ថែរក្សា ការពារ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេស ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនអោយមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់ អាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ រួមជាមួយ បងប្អូន ក្រុមគ្រួសារសាច់ញាត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1324 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6636 នាក់
ខែនេះ :
22474 នាក់
3 ខែនេះ :
77093 នាក់
សរុប :
1661020 នាក់