ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តកាមរីគូថហើម បើកក្នុងល្បើនលឿន វ៉ាក់អឺ រថយន្តមួយគ្រឿងទៀត រ៉េចង្គូតធ្លាក់ផ្លូវក្រលាប់ ជាច្រើនត្រឡប់ បណ្តាលអោយរងបួសធ្ងុន០២ អ្នក...!!!
Fri,20 July 2018 (Time 04:18 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 841នាក់)


ខេត្តស្ទឹងត្រែង៖ រថយន្តកាមរីគូថហើម មួយគ្រឿង បានបោះពួយយ៉ាងលឿន ដល់ផ្លូវកោងវាក់អឺ រថយន្ត១គ្រឿងទៀត រ៉ចង្កូតធ្លាក់ចូលស្នាមភ្លោះ រួចហោះឡើងលើផ្លូវគ្រួសក្រហម ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលអោយមនុស្សជិះនៅក្នុងរថយន្ត ចំនួន២នាក់ រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខវត្ដប្រឡាយខ្លុង ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះជាម្ចាស់រថយន្ត ដែលបើកបររថយន្តនោះ ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ជាជាងឈើ ជនជាតិវៀតណាម មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមរី ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2A-1985 ធ្វើដំណើរចេញពីផ្ទះបានប្រហែល៤ទៅ៥គីឡូម៉ែត្រ បោះពួយយ៉ាងលឿនឆ្ពោះចូលទៅ ក្រុងស្ទឹងត្រែង ខណៈរថយន្តបើកមកដល់ ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយរថយន្តមិនបន្ថយ ល្បឿន ស្របពេលរថយន្តមួយគ្រឿងទៀតមកដល់ដែរនោះ ក៏វ៉ាក់អឺគ្នា ទើបរ៉េចង្កូតធ្លាក់ផ្លូវជាតិ ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរទាំងពីរ។ ក្រោយកើតហេតុការណ៍ ជនរងគ្រោះទាំង២នាក់ ត្រូវបានអ្នកភូមិក្បែរនោះ ជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន ដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1548 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6860 នាក់
ខែនេះ :
22698 នាក់
3 ខែនេះ :
77317 នាក់
សរុប :
1661244 នាក់