ខេត្តបន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលអោយរងរបួស ធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើល ទាំងព្រឹក ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ នៅវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ ជនរងគ្រោះខាងលើ មានឈ្មោះ អ៊ុក ម៉ាប់ ភេទ អាយ ២៦ ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិទួលប្រាសាទ ជនរងគ្រោះមានទីលំនៅ រស់នៅភូមិប្ញស្សីក្រាំង ឃុំព្រែកត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ បើតាមប្រភពពី ក្រុមកម្មករដូចគ្នាប្រាប់ថា៖ ដំបូងជនរងគ្រោះបានឡើងទៅលាបថងទៅលាបថ្នាំនៅជញ្ជាំងអគារនៅជាន់ទី៦ ស្រាប់តែជាន់ប៉ះចំដំណខ្សែភ្លើង ឆក់ បណ្តាលអោយឆក់ រងរបួសធ្ងន់តែម្តងទៅ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេយកទៅកប់ដីខ្សាច់ ដើម្បីជួយសង្គ្រោះបឋម រួចមក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មពី ដើម្បីសង្គ្រោះបន្ទាន់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា