គនរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ពេលចុះបំពេញភារកិច្ច ត្រូវបានជនល្មើសកាប់អោយរងរបួសយ៉ាងទម្ងន់...!!!
ភ្នំពេញ៖ លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅផ្សារនាគមាស។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២៥នាទី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាច់ញាតិជនរងគ្រោះបានប្រាប់ អោយដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបានទទួលមពាក្យបណ្តឹង ពីអ្នករត់កង់បី ថា៖មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់ភ្លាមៗតែម្តង ហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការស្កេនក្បាលជនរងគ្រោះរួចមកឃើញថា៖ ជនរងគ្រោះ ប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងគនរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសំរួលអោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចយកចេញទៅសង្គ្រោះជីវិត នៅប្រទេសថៃ។
សាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជួយសម្រួលបានទាន់ពេលវេលា៕