ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចម្រុះ ចុះសម្អាតអនាម័យ និង បរិស្ថាន...
Wed,25 July 2018 (Time 08:19 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 924នាក់)


ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង អាជ្ញាធរមូលដ្ឋាន ដោយមានកម្លាំងសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថក្រុង លោកគ្រូ សិស្សានុ សិស្ស និង ក្រុមហ៊ុនអនាម័យក្រុង ចូលរួមសំអាតបរិស្ថាន នៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៨នេះ។ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិ បាលក្រុងប៉ោយប៉ែត គឺលោកតែងតែយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងអណាម័យបរិស្ថាន បោសសំអាត លាងផ្លូវថ្នល់ជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់សង្កាត់ផ្សារកណ្តាល នឹងមានរថយន្ត បូមធូលី តាមដងផ្លូវនៅក្នុងក្រុងប៉ោយប៉ែត ជាញឹកញាប់ផងដែល។ ជាពិសេសជាងនេះទៅទៀត លោកអភិបាល ក្រុង ចាប់តាំងពីលោកមកកាន់តំណែង មិនបានប៉ុន្មានខែផង លោកបានយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត និងនៅជាយក្រុង ដែលតែងតែ បងប្អូនប្រជា ពលរដ្ឋ រអ៊ូរទាំ ពីបញ្ហាផ្លូវថ្នល់ ដែលពលរដ្ឋ ធ្វើដំណើរឆ្លង កាត់ទៅវិញទៅមក មានការពិបាក់ គឺដោយសារតែ ផ្លូវថ្នល់ជាច្រើនខ្សែនៅក្នុង ភូមិ ឃុំ សង្កាត់ ខូចខាតទាំងស្រុង អាជ្ញាធរក្រុងប៉ោយប៉ែត យោងតាមកូលការរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសកម្ពុជា ដ៏ឆ្លាតវៃ ដែលប្រទេសជាតិ មានសុខសន្ដិភាព រីកចម្រើនគ្រប់វិស័យ តាមគោលការណ៍ឆ្នេះៗ អាជ្ញាធរក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង មូលដ្ឋាន ស្ថាបនាផ្លូវថ្នល់ ក្រាលគ្រោះក្រហម ទៅរជាផ្លូវបេតុង នៅក្នុងក្រុង ចំណែកឯផ្លូវថ្នល់ជនបទ ផ្លូវភោគ ទៅជាផ្លូវថ្នល់ក្រាលថ្មមិចវិញ បានជាច្រើនខ្សែ ហើយដែរ។ ពីសំណាកមហាជន បានលើឡើងថា៖ ពាក់ព័ន្ធ និង អាជ្ញាធរក្រុងប៉ោយប៉ែត លោកបានយកចិត្តទុក្ខដាក់សាងសង់ផ្លូវថ្នល់ជាច្រើនខ្សែ នៅក្នុងក្រុង ទីប្រជំុជន និង ទីជនបទ ថែមទាំងលោកដឹកនាំកម្លាំចម្រុះ ចុះ លាងសម្អាត ផ្លូវថ្នល់ ជាញឹកញាប់ ក៏ប៉ុន្តែ.! ក្រុមហ៊ុន រថយន្តដឹកដី ដឹកថ្ម ឥដ្ឋ ខ្សាច់ ដឹកស៊ីម៉ង់ត៍ មួយចំនួន នៅតែលួចដឹកដី ឡើងលើថ្នល់ជាតិ លើសចំណុះ ជារៀងរាល់ថ្ងៃ ដោយពុំបានគ្របស្បៃអោយបានត្រឹមត្រូវ តាមគោល ការណ៍ រាជរដ្ឋាភិបាល របស់ក្រសួង សាធារណៈការដឹកជញ្ជូន នោះទេ ជាពិសេសរថយន្តខ្នាតធំ ដឹកទំនិញ ផ្ទុកលើសទម្ងន់ បណ្តាលអោយផ្លូវជាតិលេខ៥ និងផ្លូវថ្នល់តាមភូមិ ឃុំ សង្កាត់ ទីជនបទ រងការខូចខាត ជាបណ្តើរៗ ចំណែកឯ ប្រជាពល រដ្ឋមួយ ចំនួនតូច ខ្វះការយល់ដឹង ពីបញ្ហា អនាម័យ បរិស្ថាន យកសម្រាម ទៅចោលតាមផ្លូវសាធារណៈ ពេលដែលមានភ្លៀងធ្លាក់ម្តងៗ បណ្តាលអោយ មានការ លេចលង់ ជាច្រើនកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ដោយសារមានសម្រាម ហូរចូលប្រព័ន្ធលូ ទើបមានការកកស្ទះ ទៅជាបែបនេះ។ ក្នុងថ្ងៃចូលរួមសម្អាត បរិស្ថាន និងអនាម័យ នេះផងដែរ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានសំណូម ពរដល់ក្រុមហ៊ុនអនាម័យ ត្រូវយកសម្រាមតាមមុខផ្ទះ ពលរដ្ឋ អោយបានទៀងទាត់ ជាពិសេសក្រុមហ៊ុនដឹកដី មេត្តាគ្របស្បៃអោយបានត្រឹមត្រូវ ដើម្បីការពារដីជ្រុះ ឬដីហុយ និង បងប្អូនប្រជាពល សូមមេត្តាជួយថែរក្សារ បរិស្ថាន និង អនាម័យ តាមមុខផ្ទះ សម្បែង រាងៗខ្លួន ត្រូវវិចខ្ចប់សម្រាម ទុកដាក់អោយបានត្រឹមត្រូវ មុននឹងចេញទៅប្រកបអាជីវកម្មលក់ដូរ រកស៊ី គឺធ្វើដើម្បីមុខផ្ទះយើងស្អាត និងដើម្បីទីក្រុងប៉ោយប៉ែត ទាំងមូលស្អាតផងដែល ដើម្បីប្រកួតប្រជែង ជាមួយ ស្រុកអារ័ញ្ញ ប្រទេសថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1160 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6472 នាក់
ខែនេះ :
22310 នាក់
3 ខែនេះ :
76929 នាក់
សរុប :
1660856 នាក់