ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ព័តមានទាន់ហេតុការណ៍ អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាស់ជាបន្ទាន់ ស្របពេលដែល ប្រទេសឡាវ បាក់ទំនប់ វារីអគ្គិសនី បង្កការធ្លាយទឹកលិចលង់ បានហូរចូលមកដល់ព្រំដែន កម្ពុជា នាព្រឹកថ្ងៃនេះហើយ..!!!
Wed,25 July 2018 (Time 11:30 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 980នាក់)


ខេត្តស្ទឹងត្រែង៖ ទឹកជំនន់ដែលហូរចេញពីប្រទេសឡាវ បានហូរចូល លិចដល់តំបន់មួយចំនួន នៅព្រំដែនកម្ពុជាហើយ មកទល់ថ្ងៃនេះ ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ,ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ វារីអគ្គិសនី ក្នុងខេត្ត Attapeu (អាត់តាពឺ) ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះដែល ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម) អាជ្ញាធរខេត្ត បាននិងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ។ គឺដោយសារតែប្រទេសឡាវ មានភ្លៀងធ្លាក់រយៈពេល១០ថ្ងៃជាងនេះ បង្កអោយបាក់ទំនប់ វារីអគ្គិសនី នៅប្រទេសឡាវ ស្លាប់អស់មនុស្សជាច្រើននាក់ និហជាង១០០នាក់ទៀតត្រូវបានបាត់ខ្លួន និងសត្វពាហនៈងាប់ជាច្រើនក្បាល ចំណែកទ្រព្យសម្បត្តិ រងការខូចខាតនិងបាត់បង់អស់ជាច្រើនផងដែល។ អាជ្ញាធរ​ប្រទេសឡាវ​ បានអោយដឹងថា៖កាលពីថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ, មានមនុស្សមួយចំនួន​ត្រូវបាត់បង់ជីវិត និងប្រមាណជាង១០០នាក់​ ត្រូវបានបាត់ខ្លួន។ បន្ទាប់ពី មានការបាក់ទំនប់វារីអគ្គិសនី មួយកន្លែង ឬដួលរលំ នៅខេត្ត Attapeu (អាត់តាពឺ) ភាគអាគ្នេយ៍​ ប្រទេសឡាវ ។ ទំនប់វារីអគ្គិសនី ខាងលើនេះ មានទីតាំងនៅជាប់ព្រំដែន​ ខេត្តស្ទឹងត្រែង​ និងខេត្ត​រតនគិរី ភាគឦសាន​ ននៃប្រទេសកម្ពុជា នេះបើតាម​សារព័ត៌មាន ក្នុងស្រុកចុះផ្សាយ នៅល្ងាច​ថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ៕ ព័ត៌មាននឋម

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1169 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6481 នាក់
ខែនេះ :
22319 នាក់
3 ខែនេះ :
76937 នាក់
សរុប :
1660864 នាក់