ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បទ​ឃាតកម្មគិតទុកជាមុន បុរសម្នាក់ បានបើករថយន្តទឹកកក់ បើកដេញបុកជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​ ០២នាក់ ស្លាប់ភ្លាមៗ...
Wed,25 July 2018 (Time 04:28 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 997នាក់)


ខេត្តប៉ៃលិន៖ ស្រុកសាលាក្រៅៈយោងតាមការទទួលពាក្យបណ្តឹង របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ពីឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ​៥១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ត្រូវ​ជា​ម្ដាយ​ជនរងគ្រោះ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពីវេលាម៉ោង​ ១៥និង១០នាទី​ ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ពីបទឃាតកម្ម គិតទុកជាមុន ទៅ​លើ​ជនសង្ស័យឈ្មោះ ណាន់ វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករបើកឡាន អោយរោងចក្រទឹកកក់ (បី.អេស) រស់នៅភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកឡានទឹកកក់ ដេញបុកជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​០២នាក់​ នៅ​ចំណុច​ផ្លូវលំក្រវ៉ាត់ព្រំដែន​ (ផ្លូវអូរឈើក្រំ )។ លុះដល់ចំណុចកើតហេតុជនសង្ស័យបានបុកម៉ូតូជនរងគ្រោះ ពីក្រោយ បណ្តាលអោយជនរងគ្រោះទាំង​០២នាក់​ បាន​ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រួច​ជ្រុល​ទៅ​បុក​ផ្ទះ​ ប្រជា ពលរដ្ឋថែម០១ខ្នងទៀត។ ជនរងគ្រោះទី០១​ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក​ KTM Duke ពណ៍ស​ លាយខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FK-4199 ​បាន​ស្លាប់​បាត់បង់​ជីវិត​។ជនរងគ្រោះទី០២​ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ១៨ឆ្នាំ រស់​នៅ​ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ អ្នក​រួម​បាន​ស្លាប់​បាត់បង់​ជីវិត​។ ក្នុង​ករណី​ខាងលើ​នេះ​ ក្រោយពីសត្ថកិច្ចធ្វើការស្រាវជ្រាវ និង​សើបអង្កេត​របស់​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ជនសង្ស័យ​បាន​សារភាព​ថា៖ ពិតជាប៉ុនប៉ងសម្លាប់ជនរងគ្រោះទាំងពីរ​នាក់​ពិត​ប្រាកមែន​ គឺដោយសារ​តែ ការប្រចណ្ឌ។ បច្ចុប្បន្ន​ជន​សង្ស័យ​ ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1009 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6321 នាក់
ខែនេះ :
22159 នាក់
3 ខែនេះ :
76778 នាក់
សរុប :
1660705 នាក់