ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យដែលដេញកាប់ជនរងគ្រោះរហូតដល់រថយន្តកិនស្លាប់ នៅមុខវត្តអូរខៃដន នោះ.! អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនបានហើយ...
Thu,26 July 2018 (Time 10:32 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1303នាក់)


ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យដែលដេញកាប់ជនរងគ្រោះរហូតដល់រថយន្តកិនស្លាប់ នៅមុខវត្តអូរខៃដន ក្រុងប៉ោយប៉ែត ត្រូវបានអាវុធហត្ថចាប់ខ្លួនបានហើយ រួមទាំងនិងវត្ថុតាង កាំបិត និងត្រូវបញ្ជូនខ្លួនជនសង្ស័យ ទាំង០៣នាក់ ទៅទីបញ្ជាការដ្ឋានកងរាជអា វុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តនៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០១៨ នេះ។ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជំរុញ និងដាក់បទបញ្ជា អោយលោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខិតខំស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលជាក្រុមបង្កដេញកាប់ជនរងគ្រោះ បណ្តាលអោយជនរង គ្រោះ ភ័យលោតចុះពីលើម៉ូតូត្រូវ រថយន្តកិនស្លាប់ និងរបួសស្រាលម្នាក់ កាលពីថ្ងៃទី២២ កន្លងទៅថ្មីៗនេះ។ កម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងដែលថា៖ ជនសង្ស័យមានឈ្មោះដូចខាងក្រោម: ១-ឈ្មោះយួន ឡុងម៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ស្រ៊ុន តេងរៈ ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ជនសង្ស័យឈ្មោះ សាង ហង ភេទប្រុស អាយុ ១៧ឆ្នាំ ជនសង្ស័យទី២និង៣ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតវត្ថុតាងរួមាន តូម៉ាក MSX ពណ៌ខៀវ ចំនួន ០១គ្រឿង កាំបិតប៉ាំងតោ១ដើម កាំបិតផ្គាក់ធំដងដែក ប្រវែង ៤៨ស.ម ចំនួន ០១ដើម កាំបិតឆ្នៃ គ្មានដង ប្រវែង ៥៦ស.ម ចំនួន០១ដើម បំពង់កែវ (សម្រាប់ជក់គ្រឿងញៀន) ០១ កំណាត់ បំពង់ទុយោជ័រ (សម្រាប់ជក់គ្រឿងញៀន) ០១ កំណាត់ ម៉ាស៊ីនសម្រាប់កម្ដៅ ហ្ស៊ីសា ០១ដើម។ អាវុធហត្ថដ៏ដែលបានបញ្ជាក់ថា៖ ជនសង្ស័យទាំង០៣ នាក់ ដែលឃាត់ខ្លួន រួម និង បក្ខពួក ០៣នាក់ផ្សេងទៀត បានធ្វើសកម្មភាពដេញកាប់ ជនរងគ្រោះឈ្មោះ សាល ចាន់សំណាង ភ័យលោតចុះពីលើម៉ូតូ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯជនរងគ្រោះឈ្មោះ វឿង ធារុន ហៅយួន បានរងរបួសស្រាល កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ក្លោងទ្វារវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1020 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6332 នាក់
ខែនេះ :
22170 នាក់
3 ខែនេះ :
76789 នាក់
សរុប :
1660716 នាក់