ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុងប៉ោយប៉ែតៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុរសវ័យក្មេង ម្នាក់ស្លាប់ក្នុងថ្លក់ឈាម ទាំងព្រឹកព្រលឹម...!!!
Fri,27 July 2018 (Time 07:59 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1286នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងម៉ូតូនិងរថយន្តបានកើតឡើងនៅចំណុច ភូមិបាលិលេយ្យ១ សង្កាត់ និង ក្រុងប៉ោយប៉ែត បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅក្នុងថ្លក់ឈាម ហេតុការណ៍នេះបានកើយឡើង នៅវេលាម៉ោង៥ និង១៥នាទី ព្រឹកថ្ងៃទី១៥កើត ឆ្នាំច ទុតិយាសាឍ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨។ បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា៖ មានរថយន្ត១គ្រឿងដែលមិនស្គាល់ម៉ាក បានបើកបុក ម៉ូតូ ហុងដាឌ្រីមC125 បើកបរម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ស្ថិតនៅខាងជើងផ្សារត្រី ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកគារម៉ូតូ ជនរងគ្រោះ បណ្តាលអោយដួលបោកក្បាលផ្កាប់មុច ទៅលើថ្នល់បេតុង បែកក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែងកើត ហេតុខាងលើនោះ។ គូបញ្ជាក់ផងដែលថា៖ គ្រោះថ្នាក់ចរាចរណ៍នៅចំណុច ខាងជើងផ្សារត្រីចំងាយប្រហែលជាង១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន។ បើតាមពលរដ្ឋដែលនៅកន្លែង កើតហេតុបានឱ្យដឹងថា៖ ជនរងគ្រោះម្នាក់នេះមាន ឈ្មោះ ហេង ភេទប្រុស អាយុ២២ឆ្នាំ ម៉ូតូមានស្លាកលេខ បន្ទាយមានជ័យ 1D.3489 ក្នុងគោលបំណង ទៅយកប្រពន្ធ ចេញមកពីធ្វើការ ដឹកមកដើម្បីដង្ហែរបក្ស ព្រោះថ្ងៃនេះគឺជាថ្ងៃចុងក្រោយ នៃការឃោសនា បោះឆ្នោត រីឯម្ចាស់រថយន្តបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោលឈឹង តែម្តង នេះបើយោងពីសមត្ថកិច្ច បានអោយដឹថា៖ ក្នុងហេតុការណ៍នេះដែល ម៉ូតូរងការខូចខាតធ្ងន់ ត្រូវយកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ចំណែក សពជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1003 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6315 នាក់
ខែនេះ :
22153 នាក់
3 ខែនេះ :
76772 នាក់
សរុប :
1660699 នាក់