ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តព្រុស បើកបុក រ៉ឺម៉កម៉ូតូ ពីក្រោយពេញទំហឹង រុញទម្លាក់ប្រឡាយទឹកស្អុយ ទាំងព្រឹក តែមិនបង្កអោយអ្នកណាម្នាក់បាត់បង់ជីវិតនោះទេ...!!!
Fri,27 July 2018 (Time 11:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1084នាក់)


ភ្នំពេញ៖ រថយន្តម៉ាកព្រុស បើកបុក រ៉ឺម៉កម៉ូតូដឹកកេសសត្វក្រួចមួយគ្រឿង ធ្លាក់ប្រឡាយទឹកស្អុយទាំងព្រឹក អ្នកបើកបររងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តព្រុស១គ្រឿង បើកបុកពីក្រោយទាំងកំរោល រុញទម្លាក់ទឹក ចំណែករថយន្តជ្រុលទៅបុកផ្ទប់ខឿនមាត់លូជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតផ្លូវជាតិលេខ៤ ច្រកចូលបុរីសែនមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តបង្ក ម៉ាកតូយ៉ូតាព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីជាសង្សារម្នាក់ទៀត នៅមិនទាន់បាត់ក្លិនស្រាផង។ ចំណែកម៉ូតូរ៉ឺម៉ក វីវ៉ា ដឹកសត្វក្រួចចំនួន៥កេស បើកបរដោយបុរសម្នាក់ ។ តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះបើករ៉ឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើកក្នុងល្បឿនលឿនពីលិចទៅកើតស្របទិសព្យាយាមវ៉ាជែងរថយន្តផ្សេងពីខាងស្តាំ ក៏ជ្រុលទៅបុកពីក្រោយ កន្ទុយរ៉ឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ក្រួចចំនួន៥កេសត្រាំទឹកស្អុយ រីឯរថយន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច។ ករណីខាងលើ បង្កឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល តែក្រួចចំនួន៥កេស រងខូចខាត ប្រឡាក់ដី និងត្រាំទឹកស្អុយអស់រលីង ។ ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាមសម្របសម្រួលជាមួយភាគីរងគ្រោះ នៅកន្លែងកើតហេតុ ដោយចេញសងចំនួន៤០០ដុល្លារ តែជនរងគ្រោះមិនព្រម ក៏ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបានភាគីខាងរថយន្តទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតែមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃព្យាបាលរបួស និងខូចខាតសម្ភារៈសរុប ចំនួន១២០០ដុល្លារ តវ៉ា ជជែកសម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផល ត្រូវ រ៉ូវគ្នា ចំនួន៤៥០ ដុល្លារ ជាការបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ដោយមិនអោយរំខានដល់សមត្ថកិច្ចវែងឆ្ងាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1007 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6319 នាក់
ខែនេះ :
22157 នាក់
3 ខែនេះ :
76776 នាក់
សរុប :
1660703 នាក់