ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
យុវជន៤នាក់ បានយកគ្រាប់បែកដៃមួយគ្រាប់ចូលក្នុងការិយាល័យ​បោះឆ្នោតលេខ០៣១៧...!!!
Sun,29 July 2018 (Time 03:28 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 1448នាក់)


ព្រះវិហារ​ ៖ ​យុវជន៤នាក់ បានយកគ្រាប់បែកដៃមួយគ្រាប់ចូលក្នុងការិយាល័យ​បោះឆ្នោតលេខ០៣១៧ ស្ថិតនៅក្នុងសាលា រៀនចំរើនផល ភូមិ​ចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅម៉ោង៧យប់ ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ​ត្រូវបានកម្លាំងសន្តិសុខការពារនៅទីនោះ​ឃាត់ខ្លួន​ រួចបញ្ជូនទៅកាន់​ប៉ុស្តិ៍​ធ្វើការសាកសួរ និង​កសាងសំណុំរឿង​ចាត់ការ​តាមនីតិវិធីច្បាប់។ ​សមត្ថកិច្ចបានឱ្យដឹងថា៖ យុវជនទាំង៤នោះ ១.ឈ្មោះ យូ វ៉ាន់លុច ភេទប្រុស អាយុ២២ឆ្នាំ​២.ឈ្មោះ រួម ហុច ភេទប្រុស អាយុ២៤ឆ្នាំ​, ៣.ឈ្មោះ សំ វិតសុផា ភេទប្រុស អាយុ២៤ឆ្នាំ និង៤.ឈ្មោះ ជន យ៉ារិត ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិចំរើនផលជាមួយគ្នា​។ សមត្ថកិច្ច បានដកហូតគ្រាប់បែកដៃក្រឡាទៀបផលិតនៅសហភាពសូវៀត១គ្រាប់ និងម៉ូតូ២គ្រឿង។​ ​ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីគោលបំណងនៃការនាំយកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោតរបស់យុវជនទាំង៤នោះនៅឡើយទេ ដោយ​រង់ចាំការសាកសួរ និងស្រាវជ្រាវបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
868 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6180 នាក់
ខែនេះ :
22018 នាក់
3 ខែនេះ :
76637 នាក់
សរុប :
1660564 នាក់