ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមនុស្ស០៥នាក់ នៅក្នុងរថយន្ត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗផងដែរ ហេតុការនេះកើតឡើង នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង០០នាទី លើបណ្តោយផ្លូវជាតិលេខ២១B ទល់មុខផ្ទះសំណាក់ភ្នំមាស ស្ថិតក្នុងភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ បើតាមសម្តីពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឡើងដោយរថយន្តតូយូតាម៉ាកព្រុស ពាក់ស្លាកលេខភ្នំពេញ 2AK2741 បានបើកបរយ៉ាងលឿនហើយជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតតូយូតាម៉ាក ឡង់គ្រីស័រ ពាក់ស្លាក់លេខភ្នំពេញ 2A5148 ពេញទំហឹង បណ្តាលអោយអ្នកនៅក្នុងរថយន្តទាំងសងខាង រងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗផងដែល។ សូមបញ្ជាក់ផងដែរថា៖ រថយន្តទាំង២គ្រឿងខាងលើនេះ អ្នកបើកបរ នឹង អ្នករួមដំណើរសុទ្ធតែបុរស់ទាំងអស់ ហើយនៅក្នុងរថយន្តតូយូតាព្រុស មានគ្នាចំនួន០៣នាក់ ចំណែកនៅក្នុងរថយន្តតូយូតា ឡង់គ្រីស័រ មានគ្នាចំនួន០២នាក់។ បច្ចុប្បន្ន រថយន្តត្រូវបាន កម្លាំងអធិការក្រុងតាខ្មៅ យកទៅរក្សារទុកដើម្បីរងចាំការដោះ ស្រាយនៅពេលក្រោយ បន្តតាមនិតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា