ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
យុវជន ​វ័យក្មេង០២នាក់ ក្រោយចេញពីផឹកស៊ី រាំរែក ស្រវឹងស្រារ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុក ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ បែកក្បាលស្លាប់ទាំង២នាក់ភ្លាមៗ...!!!
Wed,04 July 2018 (Time 01:58 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 821នាក់)


រាជធានីភ្នំពេញ៖ យុវជនប្រុសស្រី វ័យក្មេង០២នាក់ បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីពួកគេ ជិះម៉ូតូឌុបគ្នា ក្រោយចេញពីផឹកសុីរាំលេងសប្បាយ ក្នុងក្លឹបពេលរាត្រី ​បំណង​ទៅផ្ទះ​វិញ ដោយជិះក្នុងល្បឿនលឿន​ មិនប្រយ័ត្ន ក៍ជ្រុលបុកឃឿន ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាយអោយបែកក្បាលស្លាប់ទាំង២នាក់ភ្លាមៗ នៅនិងកន្លែងកើតហេតុកាលពី​វេលា​ម៉ោង០២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ​ឆ្នាំ២០១៨។ នៅ​ចំណុចមុខ កងរាជអាវុធហត្ថរាជធានី តាម​បណ្តោយ​ផ្លូវ ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានប្រាប់សារព័ត៌មានថា៖ ជនរងគ្រោះទី១-ឈ្មោះ ហាន់ ណា ភេទ​ស្រី​ អាយុ១៩ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះ ហាន់ ហៃ ភេទ​ប្រុស​ អាយុ២០ឆ្នាំ មុខរបរ​ បុគ្គលិក​ចាក់​សាំង ​នៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ, មាន​ស្រុកកំណើត​ នៅ​ខេត្តកោះកុង, ជិះម៉ូតូម៉ាក Lastast ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO 7731 ។ ប្រភពបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ (ស្រី២នាក់) ជិះ​ម៉ូតូ២គ្រឿង​ បាននាំគ្នា ទៅរាំលេង ក្នុងក្លឹបរីវឡាញ ខ​ណៈរាំលេង​ចប់ ​ក៏​ជិះ​ម៉ូតូ ឌុប​គ្នា​ បំណង​ទៅផ្ទះ​វិញ ​ដោយ​ធ្វើដំណើរ​តាម​ បណ្តោយ​ផ្លូវ ​មុន្នី​រ៉េត ​ហើយ​បាន​បត់​មក​ផ្លូវ ​វេ​ង​ស្រេង ​ដោយ​ក្នុង​ល្បឿន​លឿន​ ដោយសារ ​ផ្លូវ​មាន​ស្ថានភាព​កោង​ហើយ​មិន​បន្ថយ ល្បឿន ​ទើប​ជ្រុល​ទៅបុក​ឃឿន​ ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាលឱ្យបោកក្បាល ស្លាប់ទាំង២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ បាន​ចុះ​មកដល់ និង ជួយយកសពទៅតម្កល់ទុកនៅវត្ត ទឹកថ្លា រងចាំ​បងប្អូន ​មក​ទទួល​សព ​យកទៅ​ធ្វើ​បុណ្យ តាម​ប្រពៃណី ។​ ​ចំណែក​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​ យកទៅ​រក្សា​ទុក ​រងចាំសាច់​ញា​តិ យកឯកសារ មក​ទទួលយក​ទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
984 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6296 នាក់
ខែនេះ :
22134 នាក់
3 ខែនេះ :
76753 នាក់
សរុប :
1660680 នាក់