ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការដឹកនាំដោយលោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានចុះបង្ក្រាបក្រុមក្មេងស្ទាវជាច្រើននាក់ ដែលបានធ្វើសកម្មភាពពួនស្ទាក់កាប់ជនរងគ្រោះប្លន់យកម៉ូតូ...
Thu,05 July 2018 (Time 10:15 AM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 961នាក់)


ខេត្តបន្ទាយមានជ័យ៖ (ក្រុងប៉ោយប៉ែត) នៅវេលាម៉ោង០២និង០០នាទីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០១៨​ នៅចំនុចមុខវត្តផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ​មានករណីលួច​ម៉ូតូ មានស្ថានទម្ងន់ទោស បង្ករដោយជនសង្ស័យមួយ ក្រុម មានគ្នាប្រហែល៥០នាក់ បានធ្វើសកម្ម ភាព ពួនស្ទាក់ ដោយប្រើប្រាស់អាវុធដូចជា កាំបិត ដំបងទីប ដំបងឈើ ដុំថ្ម វាយ និងកាប់ទៅលើជនរងគ្រោះចំនួន០៩ នាក់។ ជនរងគ្រោះមានឈ្មោះដូចខាងក្រោមៈ ១.ឈ្មោះ លឿម ឆុង ហៅម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ (ម្ចាស់ម៉ូតូ) ២.ឈ្មោះ ភឿ ដេត ភេទប្រុស អាយុ ១៨ឆ្នាំ (របួសធ្ងន់) ៣.ឈ្មោះ ភី មិញ ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះម៉ៅ តុងហួ ភេទប្រុស អាយុ១៩ឆ្នាំ ៥.ឈ្មោះ ណុប សុវណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ៦.ឈ្មោះ ម៉ែង តុងហេង ភេទប្រុសអាយុ១៨ឆ្នាំ ៧.ឈ្មោះ ស្រែង ចាន់សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ៨.ឈ្មោះ វណ្ណ មុន្នីម៉ាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ៩.ឈ្មោះ កៅ សុភ័ក្ត្រ ភេទប្រុស អាយុ ១៧ឆ្នាំ។ បណ្តាលអោយរងរបួស រួចហើយយកម៉ូតូមួយគ្រឿងម៉ាក ហុងដាទ្រីមពណ៍ខ្មៅផលិត ឆ្នាំ២០១៦ លេខតួ៩៥.៨២.៥៨៤គ្មានស្លាកលេខចំនួន០១គ្រឿង។ កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ក្រោយពី ទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២២និង០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការដាក់កម្លាំងស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហៀង​ សុខវ៉ៃ​ ហៅវី​ ហៅចិន​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមពណ៍ខ្មៅផលិត ឆ្នាំ២០១៦ គ្មានស្លាកលេខចំនួន០១ គ្រឿង (ម៉ូតូនេះត្រូវបានជនសង្ស័យដោះគ្រឿងបន្លាស់ចេញអស់មួយចំនួន ដើម្បីក្លែង អោយខុសសភាពដើម )។ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតបាន បន្តរស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ បានម្នាក់ទៀតឈ្មោះ ឌឿន ហ្វីលីព ភេទប្រុស អាយុ២៣ឆ្នាំ ។ ដកហូតវត្ថុតាងរួមមាន អាវម៉ូតូមួយគូរ, ដែកកាងខាងក្រោយ០១, អាវកម៉ូតូ០១,កាត់ប៊ូបាំងភក់១ និងស្ដុបក្រោយ០១ ,និងឧបករណ៍សម្រាប់ ដោះគ្រឿងម៉ូតូមួយចំនួន។ នៅថ្ងៃទីខែឆ្នាំដ៏ដែក វេលាម៉ោង១៦និង១៥ នាទី កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាន្តរបន្ទាប់ បានចំនួន០៦នាក់ថែមទៀត។១.ឈ្មោះ ហ៊ាន សោមឆាយ ហៅអាយ៉ាក់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ២.ឈ្មោះ ប៉ុន សាម៉ែតហាន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល ៣.ឈ្មោះ សរ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារ កណ្ដាល ៤.ឈ្មោះ សួស ចាន់រ៉ូស្សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិផ្សារ កណ្ដាល ៥.ឈ្មោះ ចិន រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល ៦.ឈ្មោះ ឡេង វណ្ណឌី ហៅបារាំង ហៅធំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល ពាក់ព័ន្ធករណី:លួច​មានស្ថានទម្ងន់ទោស(កាប់បណ្តាលអោយរងរបួសហើយយកម៉ូតូ)។ ជនស័ង្សយទាំ០៦នាក់ ត្រូវបានកម្លាំងអាវុធ ហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ គួបញ្ជាក់ផងដែលថាៈ ក្រោយពីកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើនេះហើយ យើងសង្កេតឃើញថា៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល មានសេចក្តីរីករាយ ត្រេកអរ និងបានកោតសសើរដល់កងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដែលតែងតែយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថភាព ជូនប្រជាពលរដ្ឋ និងបានបង្ក្រាបបានជាច្រើនករណីផងដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរខ្មែររស់នៅតាមខ្សែរបន្ទាត់ព្រំដែនអន្តរជាតិអូរស្មាច់នាំគ្នារអ៊ូររទាំថាគ្រាន់តែរកស៊ីដឹកជញ្ជួានទំនិញកសិផលកើតចេញពីធម្មជាតិដូចជា បន្លែរ ផ្សិត និងកំពឹស ហុីង ចង្រិត ខ្មុល ឆ្លងដែនបន្តិចបន្ទួចត្រូវបង់លុយរាប់មុឺនរៀលជូនគយនិងរដ្ឋាករ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
3085 នាក់
ខែនេះ :
12412 នាក់
3 ខែនេះ :
34320 នាក់
សរុប :
1419927 នាក់