ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បង្គោលភ្លើងតូចធំបីបង្គោល នៅផ្សារដំណាក់ ចង្អើរ ដួលបាក់រាបដល់ដី បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ខណៈមេឃកំពុងភ្លៀងខ្លាំង
Sat,07 July 2018 (Time 12:08 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 884នាក់)


ក្រុងកែប៖ បង្គោលភ្លើងតូចធំ ចំនួនប០៣បង្គោល ស្ថិតនៅខាងលិចផ្សារដំណាក់ចង្អើរ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប បានដួលបាក់រាបដល់ដី បង្កភាពភ្ញាក់ផ្អើលដល់អ្នកដំណើរ នៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈមានភ្លៀងធ្លាក់ខ្លាំង។ ករណីបណ្តាលឲ្យបាក់បង្គោលភ្លើងខាងលើ បើតាមការអះអាងថា៖ បង្គោលភ្លើងថ្មដ៏រឹងមាំនេះ បានបាក់ខណៈពេលមានរថយន្ត ខ្នាតធំមួយគ្រឿង បើកទៅទាក់ជាមួយនឹងខ្សែចរន្តភ្លើង កាត់ទទឹងផ្លូវស្ថិតខាងកើតផ្សារដំណាក់ ចង្អើរ ប្រមាណ៥០ម៉ែត្រ ទើបបង្គោលទាំងតូច ទាំងធំ នៅអមសងខាងផ្លូវ បាក់បែបនេះ។ ប្រភពដ៏ដែលបានបញ្ជាក់ទៀតថា៖ រថយន្តដែលបានទាក់ខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលតូច ធំអមសងខាងផ្លូវនេះធ្វើដំណើរមកពីលិចទៅកើត លុះមកដល់ចំណុចខាងលើ គាប់ជួនមានភ្លៀង-ខ្យល់ខ្លាំង ហើយខ្សែភ្លើង ដែលកាត់ទទឹងផ្លូវ បានយោល យោកតាមកម្លាំងខ្សល់បក់ផង ក៏បានទៅទាក់ភ្ជាប់ជាមួយទ្រុងរថយន្តខ្នាតធំនោះ រួចក៏ទាញខ្សែភ្លើងជាច្រើនខ្សែ ធ្វើឲ្យបង្គោលភ្លើងធំៗនៅផ្នែកខាងជើងផ្លូវ ពីរបង្គោល និងបង្គោលមានទំហំមធ្យម​មួយដើមទៀត នៅផ្នែកម្ខាងទៀត ដួលរាបដល់ដីបង្កការភ័យខ្លាចដល់គេឯងតែម្តង។ លោកវរសេនីយ៍ឯក សូង សិុន អធិការនគរបាលក្រុងកែប បានឲ្យដឹងថា៖ បើទោះជាមានបង្គោលភ្លើងបាក់នៅចំណុចផ្សារដំណាក់ចង្អើរ បង្កការចលាចលយ៉ាងណា ប៉ុន្តែមិនបណ្តាលឲ្យមានបញ្ហាគ្រោះថ្នាក់ដល់អ្នកណាឡើយ ដោយគ្រាន់តែដាច់បណ្តាញអគ្គិសនី នៅក្នុងខេត្តកែបមួយរយៈខ្លីប៉ុណ្ណោះ ហើយខណៈនេះក្រុមហ៊ុនអគ្គិសនីខេត្តកែបបាននិងកំពុងយកសម្ភារៈមកផ្លាស់ប្តូរ ដើម្បីតភ្ជាប់បណ្តាញ អោយអតិថិជនប្រើប្រាស់វិញហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
817 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6129 នាក់
ខែនេះ :
21967 នាក់
3 ខែនេះ :
76586 នាក់
សរុប :
1660513 នាក់