ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ស្ត្រីម្នាក់ស្លាប់គួអោយសង្វែកណាស់ ខណៈកំពុងជិះម៉ូតូធ្វើដំណើរមកលេងចៅ ត្រូវរថយន្តយីឌុប បុកស្លាប់ និងរងរបួសជាច្រើននាក់.!!!
Fri,06 July 2018 (Time 06:09 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 859នាក់)


បន្ទាយមានជ័័យ ៖ រថយន្តយីឌុប សណ្តោងរ៉ឺម៉ក មួយគ្រឿង កៀរកិនមនុស្សស្រីស្លាប់០១ ម្នាក់ស្លា និងរបួសធ្ងន់ស្រាលម៉ោង០២នាក់ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១០ និង៥០នាទីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ខាងជើងផ្លូវជាតិលេខ៥ ប្រហែល៤០០ នៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះទី១.ឈ្មោះ ម៉ោង ណា ភេទស្រី អាយុ៣៨ឆ្នាំ(ស្លាប់) ២. ឈ្មោះ វីង សារ៉ូ ភេទស្រី អាយុ៥៣ ឆ្នាំ (របួសធ្ងន់) ៣.ឈ្មោះ ពេក សីហា អាយុ៣ឆ្នាំ រងបួសស្រាល ជនរងគ្រោះទាំ០៣នាក់ រស់នៅភូមិដំណាក់កកោះ ឃុំចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ2014 ពណ៌ខ្មៅ គ្មានស្លាកលេខ។ បងស្រីជនរងគ្រោះប្រាប់ថា៖ មុនពេលកើតហេតុ គាត់បានបបួលជនរងគ្រោះមកលេងកូន និងចៅនៅក្រុងប៉ោយប៉ែត ដែលជិះម៉ូតូមានចំនួន ៣គ្រឿង ហើយជនរងគ្រោះបើកខាងមុខ មិនទាន់បានជួបកូនចៅផងក៏ជួបរឿងគ្រោះថ្នាក់ចរាចរណ៍តែម្តង។ បងស្រីជនរងគ្រោះប្រាប់ថា៖ ពេលកើតហេតុមានរថយនធំសណ្តោងរ៉ឺម៉ក មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ4A -1409 បើកបរយ៉ាងលឿនពីជើងទៅត្បូង វ៉ាម៉ូតូគាត់ ទៅកៀរ និងក្រឡាប់ កិនលើ ម៉ូតូជនរងគ្រោះខាងមុខ ដែលបើកបរ ស្របទិសគ្នា បណ្តាលឱ្យអ្នកបើកបរស្លាប់ម្នាក់ និងអ្នករួមដំណើរ របួសធ្ងន់ស្រាល២នាក់ បន្ទាប់ពីហេតុភ្លាមៗ ជនបង្ករត់គេចបាត់ស្រមោលឈឹង។ ក្រោយពេលកើតហេតុសមត្ថកិច្ច ធ្វើការវាស់វែង ប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងយករថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្កែកប៉ោយប៉ែត២៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
791 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6103 នាក់
ខែនេះ :
21941 នាក់
3 ខែនេះ :
76560 នាក់
សរុប :
1660487 នាក់