ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សន្លប់ឈឹង! បុរសម្នាក់បើកបរក្នុងល្បឿនលឿន ក្នុងគោល ដៅពីត្បូងទៅជើង ខណៈធ្លាក់ក្រឡុក ជ្រុលទៅបុកពីក្រោយរថយន្ត២៤កៅអី...!!!
Sat,07 July 2018 (Time 05:12 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 1213នាក់)


បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួននេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរឆ្លងកាត់ទីនោះ ផ្អើលចោមរោម ឈូរឆ ខណៈបុរសម្នាក់បើកបរម៉ូតូ បោះពួយល្បឿនលឿនពេក ធ្លាក់ក្រឡុក ក៏រ៉េចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត ២៤ កៅអី ដឹកបុគ្គ លិកចិន ក្រុមហ៊ុនកាស៊ីណូហ្គ្រែនធីង ពាក់ស្លាកលេខ ភ្នំពេញ 3E 3118 បណ្តាលអោយបែកក្បាលរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង មិនដឹងខ្លួន កាលពីវេលាម៉ោង០៩ និង ៣៥ នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងបរិវេណកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត។ ជនរងគ្រោះមានឈ្មោះ ហ៊ុយ សាវី ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ មុនពេលកើតហេតុ សាក្សីបានប្រាប់សារព័ត៌មានអោយដឹងថា៖ បានឃើញជនរង គ្រោះជិះម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1M 5984 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្ត២៤ កៅអី ដឹកបុគ្គលិកចិន បណ្តាលអោយជនរងគ្រោះបែកក្បាលរងបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែង និងធ្វើអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ដីថ្មី ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
849 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6161 នាក់
ខែនេះ :
21999 នាក់
3 ខែនេះ :
76618 នាក់
សរុប :
1660545 នាក់