ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មកពីភ្នំពេញ មកជាប់អន្ទាក់សមត្ថកិច្ចនៅកំពត ពីបទចែកចាយគ្រឿងញៀន...
Sun,12 August 2018 (Time 09:16 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1060នាក់)


ខេត្តកំពត៖ ជនសង្ស័យប្រុសស្រី ២ នាក់ ដែលសមត្ថកិច្ចខេត្តកំពតស៊ើបអង្កេតស្រាវជ្រវដឹងថាជាមុខសញ្ញា ជួញដូរនិងប្រើប្រាស់ថ្នាំញៀនមកពីភ្នំពេញ បានមកសំងំលាក់ខ្លួនចែកចាយគ្រឿងញៀននៅក្នុងភូមិសាស្រ្តមួយកន្លែងក្នុងស្រុកទឹកឈូ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបាន ដោយដកហូតថ្នាំញៀនចំនួន១០កញ្ចប់តូច។ លោកវរសេនីយទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ក្រោយពីក្តាប់មុខសញ្ញាបានលោកក៏ទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការខេត្តនិងមានការសម្រួលនីតិវិធីពីលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតផងនោះ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងអន្តរាគមន៍ឈុតខ្មៅ ចុះបង្រ្កាបមុខសញ្ញាចែកចាយថ្នាំញៀនមួយកន្លែងនៅភូមិស្នំ ប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ លោកបានបន្តទៀតថា ក្នុងករណីចុះបង្រ្កាបខាងលើកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ២ នាក់រឹបអូសវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់តូច និងម៉ូតូ ០១ គ្រឿងម៉ាកSmashvពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BA-0454និងទូរសព្ទ័ដៃម៉ាកខេមហ្វូន០១គ្រឿង។ លោកបន្តទៀតថា ជនសង្ស័យទាំងពីរនាក់មាន៖ ទី១/- ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២៥ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០១F ផ្លូវលេខ ២៧១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ /-ឈ្មោះ ស៊ាន លីនដា ភេទស្រី អាយុ២៥ ឆ្នាំ រស់នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1901 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7213 នាក់
ខែនេះ :
23051 នាក់
3 ខែនេះ :
77670 នាក់
សរុប :
1661597 នាក់