ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គេប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើផ្លូវជាតិលេខ 33A មហាជនសង្ស័យជាករណីឃាតកម្ម ឯសមត្ថកិច្ចសង្ស័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍...
Sun,12 August 2018 (Time 09:27 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1028នាក់)


ខេត្តកែប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវលេខ33A ចំណុចផ្លូវចូលសាលាក្រុងកែប ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីវេលាម៉ោង​ ១១និង៣០នាទី ពាក់កណ្តាលអាធ្រាត យប់ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៨។ចំពោះការប្រទះឃើញសពខាងលើ ត្រូវបានមជ្ឈដ្ឋានមួយចំនួនសង្ស័យថា គឺជាករណីឃាតកម្មកាប់ឬវាយសម្លាប់គ្នា ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា កើតឡើងផ្តើមដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទាក់ទិននឹងករណីប្រទះសពដេកស្លាប់នៅពាក់កណ្តលយប់ខាងលើ ត្រូវបានលោកវរសេនីយ៍ឯក សូង សិុន អធិការនគរបាលក្រុងកែប បញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១៨នេះថា ក្រោយពីមានសេចក្តីរាយការណ៍ពីករណីប្រទះឃើញសព សមត្ថកិច្ចក៏បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាមជំនាញ។លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យឃើញនៅកន្លែងកើតហេតុមានកម្ទេចកម្ទីនិងបំណែកម៉ូតូនៅទីនោះ ទើបសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ផ្តើមដោយសារម៉ូតូបុកអ្នកថ្មើជើងនៅពេលយប់ ហើយអ្នកបង្កជិះម៉ូតូគេចខ្លួនបាត់។ លោកបានរៀបរាប់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ញឹម អើុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកនេសាទសមុទ្រ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយខណៈនេះសាកសពត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកបញ្ជូនទៅប្រគល់ឲ្យក្រុមគ្រួសារនៅឯលំនៅដ្ឋាននៅភូមិអំពេង ឃុំអង្កោល ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ជាមួយនេះដែរ បើតាមការលើកឡើងពីសំណាក់មហាជនជាច្រើនបានអះអាងថា បុរសរងគ្រោះអាចមានទំនាស់ជាមួយអ្នកណាម្នាក់ ហើយត្រូវបានក្រុមដៃដល់ដេញវាយប្រហារ និងមានការប្រទង់ប្រទែងគ្នា ដោយភាគីម្ខាងមានប្រើកាំបិតឬពូថៅកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដេកដួលស្លាប់នៅកន្លែងកើតហេតុតែម្តង ព្រោះនៅលើសាកសពមានស្នាមគួរឲ្យសង្ស័យជាច្រើនកន្លែង ដូចជា ក និង ក្បាលជនរងគ្រោះមានស្លាកស្នាមវាយប្រហារដោយវត្ថុរឹងអាចថាជាស្នាមដាវឬកាំបិតជាដើម។ ទោះជាយ៉ាងណា សមត្ថកិច្ចខេត្តកែប បាននិងកំពុងដុតដៃដុតជើងបន្តស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីកំណត់ហេតុការណ៍នេះឲ្យបានច្បាស់លាស់ សម្រាប់ដោះស្រាយចម្ងល់ជូនមហាជននៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1692 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7004 នាក់
ខែនេះ :
22842 នាក់
3 ខែនេះ :
77461 នាក់
សរុប :
1661388 នាក់