ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចរន្តភ្លើងបានឆក់យកជីវិតក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់ គួរឲ្យសោកស្តាយ ខណៈអាណាព្យាបាលមានការធ្វេសប្រហែស...!!!
Sun,12 August 2018 (Time 10:00 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 907នាក់)


ខេត្តកែប៖ ក្មេងស្រីដែលគួរឲ្យស្រលាញ់ម្នាក់ត្រូវចរន្តភ្លើងឆក់យកជីវិត បណ្តាលឲ្យស្លាប់គួរឲ្យសោកស្តាយបំផុត ខណៈក្មេងរងគ្រោះទៅកាន់ខ្សែភ្លើងដែលដាច់ធ្លាក់នៅក្រោមផ្ទះរបស់ខ្លួន។ ករណីគួរឲ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សី ក្តី ភេទស្រី អាយុ១០ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ដោយមុនពេលកើតហេតុ មានភ្លៀងខ្យល់យ៉ាងខ្លាំង បណ្តាលឲ្យខ្សែភ្លើងដែលតខ្វាត់ខ្វែងនៅផ្ទះនេះ ដាច់ធ្លាក់ដល់ដី ហើយក្មេងស្រីរងគ្រោះ ប្រហែលមិនដឹងថាខ្សែភ្លើងនោះមានផ្ទុកចរន្តភ្លើងបែបនេះ ទើបយកដៃទៅកាន់ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗមួយរំពេចតែម្តង។ បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានអាណាព្យាបាលកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ក្រោមសម្រែកទួញសោកពីសំណាក់ឪពុក ម្តាយ។ សូមជម្រាបថា ករណីមនុស្សស្លាប់ដោយសារចរន្តភ្លើងដូបខាងលើ ពិតជាបានកើតឡើងជាញឹកញាប់នៅគ្រប់ទិសទីមិនថាទីប្រជុំជនឬទីជនបទឡើយ ហើយតែងតែបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សគ្រប់វ័យផងដែរ។ដូច្នេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចគ្រប់តំបន់ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់​ ពោលគឺត្រូវតខ្សែចរន្តភ្លើងទៅតាមបច្ចេកទេស តាមការបង្ហាញរបស់ជំនាញអគ្គិសនី និងត្រូវពិនិត្យមើលខ្សែបណ្តាញភ្លើងនៅក្នុងលំនៅឋានឲ្យបានគ្រប់ជ្រុងជ្រោយ កុំប្រើខ្សែចរន្តមានមុខតំណរឬខ្សែភ្លើងចាស់ៗ។ធ្វើបែបនេះដើម្បីការពារសុវត្ថិភាពក្នុងផ្ទះសំបែង ព្រមទាំងហានិភ័យផ្សេងៗដែលកើតឡើង ជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1461 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6773 នាក់
ខែនេះ :
22611 នាក់
3 ខែនេះ :
77230 នាក់
សរុប :
1661157 នាក់