ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បឹងឈូក ចំណុចភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ត្រូវគេរំលោភយកទៀតហើយ...!!!
Sun,12 August 2018 (Time 10:30 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 843នាក់)


ខេត្តកំពត៖ ក្រោយពីលួចបោះបង្គោលបានសម្រេច បឹងឈូកដែលស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជនខិលខូចចាប់ផ្តើមធ្វើព្រំកំណត់ទីតាំងដើម្បីរំលោភយកហើយ ឯខាងអាជ្ញាធរបែរជាធ្វើមិនដឹងមិនឮ ថែមទាំងបណ្តែតបណ្តោយឲ្យបុគ្គលខិលខូចរំលោភយកតាមតែអំពើចិត្ត។ ដោយឡែកប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅក្នុងឃុំចំនួនពីរ គឺឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត បាននិងកំពុងទន្ទឹងរង់ចាំមើលថា តើលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អាចមានចំណាត់ការទៅលើបុគ្គលខិលខូច ដែលថ្លើមធំហ៊ានទន្ទ្រានយកដីបឹងនេះដែរឬទេ? ជាមួយនេះ ប្រជាពលរដ្ឋរាប់រយគ្រូសារនៃភូមិសាស្ត្រខាងលើ ពិតជាមានការខកចិត្តចំពោះអាជ្ញាធរក្នុងតំបន់ ព្រោះគាត់បាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗគ្នា ដោយនឹកស្មានថានឹងបានទទួលយុត្តិធម៌មកវិញភ្លាមៗ គឺការដកដីបឹងទុកជាសម្បតិ្តសាធារណៈ។ផ្ទុយទៅវិញអាជ្ញាធរបែរជាពុំមានវិធានការច្បាស់លាស់ ដើម្បីទប់ទល់ជាមួយនឹងជនខិលខូចនៅឡើយទេ មើលទៅហាក់ដូចជាត្រូវថ្នាំសណ្តំអ្វីម្យ៉ាងទៅហើយ។ ប្រជាពលរដ្ឋជាង២០០គ្រួសារខាងលើ ក៏សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត មេត្តាចាត់ក្រុមការងារចុះមកពិនិត្យមើលការរំលោភផ្ទៃបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាចនេះផង ព្រោះខណៈនេះបឹងឈូកទាំងមូលត្រូវគេកាយប្រឡង់កំណត់ព្រំរំលោភយកយ៉ាងច្បាស់ក្រលែតហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1662 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6974 នាក់
ខែនេះ :
22812 នាក់
3 ខែនេះ :
77431 នាក់
សរុប :
1661358 នាក់