ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យ០២នាក់ ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាច់សោរម៉ូតូ រត់គេចពីបាត់ដំបង ទៅខេត្តសៀមរាប
Mon,13 August 2018 (Time 03:38 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 834នាក់)


ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើបង្ក្រាបឃាត់ខ្លួនប្រគល់អោយកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយពីពួកគេធ្វើសកម្មភាពលួចកាច់សោម៉ូតូ ពីបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីអំពើលួច(កាច់សោរម៉ូតូ) ខាងលើនេះ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះប្រតិបត្តិការ និងបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងបានប្រគល់បន្ត មកអោយកម្លាំងផ្នែកអន្តរាគមន៍ បង្ការបង្ក្រាប ដែលដឹកនាំចុះអនុវត្តន៍ដោយលោកផ្ទាល់ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ ជនសង្ស័យត្រូវបាននាំខ្លួនៈទី១-ឈ្មោះ ឆាយ រាជ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរគ្រួស ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ ចិន វ៉ាត ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឹចម្រេះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបន្តថា ក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២និង០០នាទី រំលងអាធ្រាតកន្លងទៅនេះ ពួកគេបានធ្វើសកម្មភាពដោយដាក់ថ្នាំបំពុលលាយជាមួយសាច់គោ អោយឆ្កែស៊ី ខណៈដែលម្ចាស់ផ្ទះកំពុងដេកលក់ និងបានចូលទៅកាច់សោរម៉ូតូ ដែលម្ចាស់ទុកនៅសំយាបផ្ទះខាងមុខ ហើយក៏បានជិះគេចមកសម្ងំលាក់ខ្លួននៅក្នុងទឹកដីនៃខេត្តសៀមរាបតែម្តង។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ - ដែកច្នៃសម្រាប់កាច់សោរម៉ូតូចំនួន ១ - ទួណឺវីសចំនួន ៣ - ដង្កាប់ចំនួន ១ - សោរសម្រាប់ដោះចំនួន ៥ - ទូរស័ព្ទដៃចំនួន ១គ្រឿង -និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD1372 ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ប្រគល់អោយទៅការិយាល័យជំនាញដើម្បីរៀបចំជំនាញដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1748 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7060 នាក់
ខែនេះ :
22898 នាក់
3 ខែនេះ :
77517 នាក់
សរុប :
1661444 នាក់