ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណី ដុតផ្ទះសម្លាប់មួយគ្រួសារ ក្នុងស្រុកចិត្តបុរី...!!!
Tue,14 August 2018 (Time 10:31 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1052នាក់)


ខេត្តក្រចេះ៖ក្រោយពីមាន ករណីឃាត់កម្មសម្លាប់ មួយគ្រួសារនឹង ដុតបំផ្លាញផ្ទះនៅ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះកាល ពីថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ ឥឡូវត្រូវបាន កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ សហការណ៍ជាមួយកម្លាំងនគរបាល ស្រុកចិត្របុរី បានកំណត់មុខសញ្ញា និង ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤ នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយមានការ ចូលរួមពីលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ផងដែរ។ ជនសង្ស័យ​ទាំង ៤​នាក់​ ដែលកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន នោះមានឈ្មោះ ទី១-ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ ទី២-​ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។ ទី៣-​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ និង​៤-​ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យកទៅ​សាកសួរ​ នៅស្នង ការ​នគរបាល​ខេត្ត ដើម្បី​បំពេញ​នីតិវិធី ពាក់ពន្ធ័ទៅនឹងករណីឃាតកម្មខាលើនេះ។ ការឃាតខ្លួនជនសង្ស័យបានភ្លាមៗផងដែរ ខាងសមត្ថកិច្ច នៅ​មិន​ទាន់​បានបញ្ជាក់​ពី​ចម្លើយ​ ជនសង្ស័យ​ទាំង ៤ នាក់​នោះ​នៅឡើយ​ទេ ដូច្នេះពាក់ព័ន្ធ ទៅនឹងករណី​ឃាតកម្ម​នោះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​ការនេះ​។ សូសូមបញ្ជាក់ថា៖ នៅចន្លោះ​ម៉ោង​១១​យប់ ទៅ​ម៉ោង​២​យប់ នៅ​ចំណុច​កោះ​ប្រឹ​ម ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​ដុត​ផ្ទះ​សម្លាប់​មួយ​គ្រួសារ​ចំនួន ៤នាក់ ឪពុក ម្តាយ និនិងកូនពីនាក់ ហើយ​សាកសព​មនុស្ស​ទាំង ៤នាក់ នេះ ត្រូវបានភ្លើងឆេះខ្លោចក្នុងគំនរផេះផង់មើលទៅគួរអោយសោកសង្រេងជាទីបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2128 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7440 នាក់
ខែនេះ :
23278 នាក់
3 ខែនេះ :
77897 នាក់
សរុប :
1661824 នាក់