ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អភិបាលខេត្តកែប ជំរុញដល់ប្រជាពលរដ្ឋបន្តការយកចិត្តទុកដាក់ លើវិស័យកសិកម្ម អោយកាន់តែល្អប្រសើរ...
Tue,14 August 2018 (Time 03:25 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 847នាក់)


ខេត្តកែប៖ ក្នុងឱកាសផ្តល់ជី ធម្មជាតិ ជូនសមាជិក សហគមន៍ កសិកម្ម ភូមិចំការបី និងសហគមន៍ភូមិកោះសោម-ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលរៀប ចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ វិស័យកសិកម្ម ជាវិស័យសំខាន់មួយ ដែលប្រជាពល រដ្ឋ នៅគ្រប់តំបន់ ត្រូវតែយកចិត្តទុកដាក់។ លោកអភិបាលខេត្ត បានអោយដឹងយ៉ាងដូច្នោះថា៖ ជាការពិតណាស់ ជាការពង្រឹងលើផ្នែកវិស័យកសិកម្ម ត្រូវការចាំបាច់មានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ជំនាញ ទើបការអនុវត្តទទួលបានជោគជ័យ យ៉ាងណាមិញ បើផ្អែកលើកត្តាសំខាន់ៗ វិស័យកសិកម្ម ជាវិស័យអទិភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេស អ្នកផលិត និង អ្នកទទួលផលកសិកម្ម យកទៅប្រើប្រាស់ ឬពាណិជ្ជកម្មនៅប្រទេសជឿនលឿន ដោយអាចកំណត់នូវតម្រូវការ និង ការផ្គត់ផ្គង់បានច្បាស់លាស់ គឺគ្មាន វិបត្តិ អំពីបញ្ហាទីផ្សារឡើយ ហើយរក្សាបានលំនឹង តម្លៃផលិតផលល្អផងដែរ។ ម្យ៉ាងទៀតការស្វែងរកទុន និង ដៃគូសម្រាប់វិនិយោគក៏ងាយស្រួល ក្នុងការជួយគាទ្រទ្រង់ផលិតផល ក៏មានស្តង់ដារ និង មានការទួលខុសត្រូវខ្ពស់ និងធានាសុវត្ថិភាព ដល់អ្នកហូបចុកទៀតផង។ លោកអភិបាលខេត្តកែបបានបន្តថា៖ ចំពោះការផ្តល់ជីធម្មជាតិ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទខេត្តកែប នេះ ថ្វីត្បិតតិចតួចក៏ពិតមែន តែវាជាផលិតផលធម្មជាតិ ដែលអាចជួយបំប៉នដំណាំគ្រប់ប្រភេទ ពិសេសដំណាំ ស្រូវ ហើយខាងមន្ទីរក៏បានបំផុស ដល់បងប្អូនប្រជាកសិករ យើងអោយចេះសន្សំជីធម្មជាតិ កែច្នៃ សំណល់ផ្សេងៗ ដើម្បីសន្សំថវិកា ក៏ដូចជាការចូលរួមអនាម័យ បរិស្ថាន ជុំវិញផ្ទះសំបែងរបស់យើងផងដែរ។ ជាមួយគ្នានេះ លោក កែន សត្ថា ក៏បាននាំមកនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនពូ មីង បងប្អូនទាំងអស់ ដែលបានទៅបំពេញកាតព្វកិច្ច ទៅបោះឆ្នោត គ្រប់ៗគ្នាផងដែល ដែលមានតួលេខខ្ពស់រហូតដល់ជាង៩១ភាគរយ។ លោកថា៖ ថ្វីត្បិតលទ្ធផលគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់បានប្រកាសលទ្ធផលក៏ដោយ គឺសម្តេច ហ៊ុន សែន បានផ្តាំផ្ញើអោយមន្ត្រីរាជការទាំងអស់ ត្រូវតែខិតខំបន្ត បម្រើសេវាដល់ប្រជាពលរដ្ឋអោយសកម្មឡើងថែម ទៀត។ សូមបញ្ជាក់ថា៖ បើតាមការលើកឡើងរបស់ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានបញ្ជាក់ថា៖ ការផ្តល់ជីធម្មជាតិ ជូនដល់សមាជិក សហគមន៍ កសិកម្មភូមិចំការបី និងសហ គមន៍ភូមិកោះសោម-ព្រៃតាកុយ នៅរសៀលនេះ គឺក្នុងម្នាក់ៗទទួលបានជីធម្មជាតិ សញ្ញារូបក្ងាន១បាវ និងថវិកាមួយចំនួនដែលជាការឧបត្ថម្ភផ្ទាល់ពីសំណាក់ ឯកឧត្តមអភិបាលខេត្តកែប៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1401 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6713 នាក់
ខែនេះ :
22551 នាក់
3 ខែនេះ :
77170 នាក់
សរុប :
1661097 នាក់